Tuesday, June 24, 2025
Homeព័ត៌មានជាតិឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចែកអំណោយក្មេងកំព្រា

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ចែកអំណោយក្មេងកំព្រា

ខេត្តកណ្តាល ៖ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បាននាំយកអំណោយមនុស្សធម៌ដែលសប្បុរសជន បានផ្តល់តាមរយៈរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ នៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង។

ក្នុងពិធីនោះ ឯកឧត្តមគង់ សោភ័ណ្ឌ បាននាំយកនូវថវិកា និងសម្ភារមួយចំនួន ដូចជា អង្ករ៤០បាវ, មីកញ្ចប់៤កេសធំ, ត្រីខកំប៉ុង៤កេស, ទឹកស៊ីអ៊ីវ១០យួរ, ទឹកត្រី១០ដប, ខ្ទឹមស១០គីឡូក្រាម, ទឹកដោះគោ១០កេស, ម៉ាសក៍២៤០០ម៉ាសក៍, ភេសជ្ជៈប៉ូវកម្លាំង U-Power ១០កេស, អាល់កុល១កាន, សាប៊ូ១៤៤ដុំ និងថវិកាចំនួន៥០ម៉ឺនរៀល ជូនដល់សមាគម។

ក្នុងនោះផងដែរ លោកគ្រូអ្នកគ្រូចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល និងសិស្សានុសិស្សជាក្មេងកំព្រាចំនួន៤០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល៕

RELATED ARTICLES