Saturday, April 20, 2024
Homeកីឡាអន្ដរជាតិរ៉ូ​ណាល់​ដូ​ ចង់​បន្ត​អា​ជីព​បាល់​ទាត់​ត្រឹម​ឆ្នាំ​២​០​២​៦​

រ៉ូ​ណាល់​ដូ​ ចង់​បន្ត​អា​ជីព​បាល់​ទាត់​ត្រឹម​ឆ្នាំ​២​០​២​៦​

ទោះបីបច្ចុប្បន្ននេះ កីឡាករខ្សែប្រយុទ្ធរ៉ូណាល់ដូ មានអាយុ៣១ឆ្នាំ ទៅហើយក្តី តែគាត់គ្មានបំណងចូលនិវត្តន៍ពីទីលានវាលស្មៅនៅឡើយទេ ផ្ទុយទៅវិញគាត់ចង់បន្តអាជីពនេះក្នុងរយៈពេល មួយទសវត្សទៀត ពោលគឺលេងរហូតដល់ឆ្នាំ ២០២៦ ។

នៅក្នុងពិធីសម្ពោធសណ្ឋាគារថ្មី នៅក្នុងទីក្រុង Lisbon ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ Real Madrid រូបនេះបាននិយាយថា៖’’ បើទោះជាបាល់ទាត់គឺចំណង់ចំណូលចិត្តរបស់ខ្ញុំ តែជីវិតកើតមកមិនមែនសម្រាប់តែបាល់ទាត់មួយប៉ុណ្ណោះទេ។ ពេលវេលានៅលើសមរភូមិវាលស្មៅគឺនៅសល់តិចតួចសម្រាប់ខ្ញុំ យ៉ាងយូរណាស់១០ឆ្នាំទៀត ខ្ញុំនឹងបញ្ចប់វាហើយ។ ខ្ញុំចង់ស្វែងរកអនាគតថ្មីមួយក្រៅពីអាជីបាល់ទាត់’’។

កីឡាករសញ្ជាតិព័រទុយហ្គាល់ បានចំណាយពេលវេលាជិតពាក់ជីវិតនៅក្នុងក្លឹបបាល់ទាត់ប្រទេសអង់គ្លេសនិង អេស្ប៉ាញ។នៅជាមួយក្លឹបបិសាចក្រហម Man Utd ធ្លាប់ស៊ុតបាល់បាន១១៨គ្រាប់ ក្នុងការបង្ហាញវត្តមាន ២៩១ ខណៈនៅជាមួយ Real Madrid ធ្លាប់ស៊ុតបាល់បាន៣៦៧ គ្រាប់ ក្នុង៣៥៤ប្រកួត។
ដោយ៖ ហេង ដេត

 

RELATED ARTICLES