Saturday, April 27, 2024
Homeកីឡាអន្ដរជាតិTownsend​ នឹង​ចូល​មក​ជំនួស​តំណែង​ Sterling នៅ​ចុង​សប្តាហ៍​នេះ​

Townsend​ នឹង​ចូល​មក​ជំនួស​តំណែង​ Sterling នៅ​ចុង​សប្តាហ៍​នេះ​

សម្រាប់យុទ្ធនាការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០១៨ នៅចុងសប្តាហ៍នេះ ក្រុមតោកំណាចអង់គ្លេស នឹងដាក់កីឡាករខ្សែបម្រើស្លាប Andros Townsend មកពីក្លឹប Crystal ជំនួសកីឡាករ Raheem Sterling ដែលកំពុងមានរបួស។

កីឡាករ Townsend
កីឡាករ Townsend

កីឡាករវ័យ២៥ឆ្នាំរូបនេះ ធ្លាប់ស៊ុតបាល់បាន៣ គ្រាប់ឲ្យក្រុមជម្រើសជាតិក្នុងការបង្ហាញវត្តមាន១១ប្រកួត ក៏ប៉ុន្តែគាត់មិនត្រូវបានកោះហៅឲ្យចូលលេងទេកាលពីប្រកួតយូរ៉ូ២០១៦ នៅប្រទេសបារាំងកន្លងទៅនេះ។

សម្រាប់ការប្រកួតជម្រុះនៅរាត្រីថ្ងៃសៅរ៍នេះ ក្រុមតោកំណាចអង់គ្លេសត្រូវបើកទ្វារទទួលភ្ញៀវក្រុមកូនចៀម Malta ។

បច្ចុប្បន្ននេះ ក្រុមជម្រើសជាតិអង់គ្លេសមិនទាន់រកគ្រូបង្វឹកថ្មីបាននៅឡើយទេបន្ទាប់ពីសមាគមបាល់ទាត់ប្រទេសនេះ បញ្ឈប់តួនាទីលោក Sam Allardyce ក្រោយពីមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយតែក្រុមនេះត្រូវបានដឹកនាំដោយលោក Gareth Southgate គ្រូបង្វឹកស្តីទី។

កីឡាករ Sterling
កីឡាករ Sterling

កីឡាករខ្សែប្រយុទ្ធ៖

កីឡាករចាំទី: Fraser Forster (Southampton), Joe Hart (Torino, on loan from Manchester City), Tom Heaton (Burnley)

កីឡាករខ្សែការពារ: Ryan Bertrand (Southampton), Gary Cahill (Chelsea), Phil Jagielka (Everton), Glen Johnson (Stoke), Danny Rose (Tottenham), Chris Smalling (Manchester United), John Stones (Manchester City), Kyle Walker (Tottenham)

កីឡាករខ្សែបម្រើ: Eric Dier (Tottenham), Jordan Henderson (Liverpool), Alex Oxlade-Chamberlain (Arsenal), Michail Antonio (West Ham), Jesse Lingard (Manchester United), Theo Walcott (Arsenal), Dele Alli (Tottenham), Andros Townsend (Crystal Palace)

កីឡាករខ្សែប្រយុទ្ធ : Wayne Rooney (Manchester United), Marcus Rashford (Manchester United), Daniel Sturridge (Liverpool), Jamie Vardy (Leicester)

 

RELATED ARTICLES