Thursday, April 25, 2024
Homeសន្ដិសុខសង្គមប្រពន្ធស្រវឹង ខឹងប្តីបន្ទោសរឿងបាត់ទូរស័ព្ទ កាប់២កាំបិត

ប្រពន្ធស្រវឹង ខឹងប្តីបន្ទោសរឿងបាត់ទូរស័ព្ទ កាប់២កាំបិត

ខេត្តព្រះសីហនុ៖ បុរសជាប្តីម្នាក់ ខឹងប្រពន្ធអង្គុយផឹកស៊ី លេងបៀ រហូតដល់បាត់ ទូរស័ព្ទមួយគ្រឿង ក៏ដើរទៅស្តីបន្ទោស ស្រាប់តែ ធ្វើឱ្យប្រពន្ធដែលកំពុងស្រវឹងធ្លាក់ភ្នែក ទប់កំហឹង មិនបាន ក៏ទាញកាំបិតដេញកាប់ប្តីចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០២ ខែ តុលា ឆ្នាំ២០១៦ នៅចំណុចក្បែរស្ថានីយរថភ្លើង ក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ស្ត្រីជាប្រពន្ធដែលកាប់ប្តី២កាំបិតរងរបួស ធ្ងន់ មានឈ្មោះពេជ្រ ស្រីល័ក្ខ អាយុ៣៣ឆ្នាំ ចំណែកបុរសរងគ្រោះជាប្តី មានឈ្មោះអ៊ុយ ផានិត អាយុ៤០ឆ្នាំ មុខរបរចុះទូករកក្តាម មាន កូនស្រីម្នាក់ក្នុងបន្ទុក និងមានលំនៅក្នុងភូមិ កើតហេតុខាងលើ។

dffdfd
ប៉ូលិសចាប់ខ្លួនស្រ្ដីជាប្រពន្ធ ក្រោយកាប់ប្ដីរបួស

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ស្ត្រីបង្កហេតុជាប្រពន្ធ បានដើរទៅអង្គុយព័ទ្ធវង់ផឹកស៊ីនៅផ្ទះអ្នកជិត- ខាងតាំងពីព្រឹកព្រលឹមលុះបន្ទាប់ពីផឹកស្រាស្រវឹង មិនព្រមត្រឡប់មកផ្ទះវិញ តែបានបន្តលេងបៀ ទៀត រហូតដល់ធ្វើឱ្យបាត់ទូរស័ព្ទដៃមួយគ្រឿង ដែលមានតម្លៃជាង១០ដុល្លារ។ ចំណែកបុរស ជាប្តីនៅពេលដឹងថា ប្រពន្ធធ្វើឱ្យបាត់ទូរស័ព្ទ ក៏ដើរទៅហៅប្រពន្ធឱ្យត្រឡប់មកផ្ទះ និងបាន ស្តីបន្ទោសប្រពន្ធពីរឿងដើរផឹកស៊ី រហូតស្រវឹង មិនត្រឡប់មកផ្ទះគិតគូរពីរឿងបាយទឹកប្តី និង កូន បែរជាទៅអង្គុយលេងបៀ រហូតដល់ធ្វើឱ្យ បាត់ទូរស័ព្ទទៀត។ បន្ទាប់ពីត្រូវប្តីស្តីបន្ទោសស្ត្រី ជាប្រពន្ធ ដែលកំពុងស្រវឹងស្រាផង មួម៉ៅរឿង ចាញ់បៀផង បាត់ទូរស័ព្ទផង ក៏ផ្ទុះកំហឹងទាញ កាំបិតប៉័ងតោដេញកាប់ប្តីផ្អើលពេញភូមិ បណ្តាល ឱ្យបុរសជាប្តីរងរបួស២កាំបិត ចំកដៃ១កាំបិត ដាច់សរសៃ និងចំស្មាខាងឆ្វេងមួយកាំបិតសន្លប់ ស្តូកស្តឹងក្នុងថ្លុកឈាម ។

dfffddf
វត្ថុតាងសមត្ថកិច្ចដកហូតបាន

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ ថា នៅថ្ងៃកើតហេតុ ប្រពន្ធគាត់បានចេញទៅ ផឹកស៊ីនៅផ្ទះអ្នកជិតខាងរហូតដល់ស្រវឹងអួទីនួ និងលេងបៀរហូតដល់បាត់ទូរស័ព្ទដៃទៀត ទើប គាត់បានដើរទៅហាមប្រពន្ធ កុំឱ្យផឹកបន្តទៀត  ស្រាប់តែប្រពន្ធមកជេរបញ្ចោរគាត់ ទើបកើត មានទំនាស់ពាក្យសម្តី រហូតប្រពន្ធទាញកាំបិត ដេញកាប់គាត់ឱ្យរងរបួសធ្ងន់បែបនេះ ចំណែក គាត់បានទាញដុំថ្មគប់ប្រពន្ធវិញដែរ។

ក្រោយកើតហេតុ អ្នកជិតខាងបានជួយ អន្តរាគមន៍ដឹកបញ្ជូនបុរសជាប្តីទៅកាន់គ្លីនិក ឯកជនសេតេ ក្រុងព្រះសីហនុ ដើម្បីព្យាបាលរបួស ចំណែកស្ត្រីជាប្រពន្ធ ត្រូវបានសមត្ថកិច្ច ចុះចាប់ឃាត់ខ្លួន យកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាប្រពន្ធបានសារភាពថា គាត់ពិតជាបានកាប់ប្តីមែន មូលហេតុ ក៏ព្រោះតែ គាត់ធ្វើឱ្យបាត់ទូរស័ព្ទតម្លៃជាង ១០ដុល្លារ ស្រាប់តែប្តីមករករឿងឈ្លោះប្រកែក និងទាញដុំឥដ្ឋគប់គាត់ ទើបគាត់ទ្រាំពុំបាន ក៏ ទាញកាំបិតដេញកាប់ប្តីវិញតែម្តង។

sddfsdsd

ស្ត្រីបង្កហេតុ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្ត តាមនីតិវិធី” ៕

RELATED ARTICLES