Friday, April 26, 2024
Homeព័ត៌មានជាតិប្រពន្ធសុំលុយទៅលេងស្រុកមិនបានរអ៊ូ រទាំ ប្តីធុញពេកចងកស្លាប់

ប្រពន្ធសុំលុយទៅលេងស្រុកមិនបានរអ៊ូ រទាំ ប្តីធុញពេកចងកស្លាប់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ បានកើតមានជម្លោះជាមួយប្រពន្ធពីរឿងប្រពន្ធសុំលុយទៅ លេងស្រុកមុន តែប្តីមិនឱ្យ ទើបប្រពន្ធចេះ តែ រអ៊ូរទាំមិនឈប់ រហូតដល់បុរសជាប្តីខឹងពេក ក៏រត់ទៅចងកស្លាប់នៅលើដើមស្នាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ រសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ នៅ ចំណុចព្រៃអ្នកតាទូកសែខាងជើងផ្ទះជនរង- គ្រោះ ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។

បុរសរងគ្រោះដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះហៀម ចន្ធី អាយុ២០ឆ្នាំ មានប្រពន្ធ ឈ្មោះញ៉ឹក សារុំ មិនទាន់មានកូននៅឡើយ សព្វថ្ងៃរស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលា ម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៦ ជនរងគ្រោះ និងប្រពន្ធបានឈ្លោះ- ប្រកែកគ្នាពីរឿងប្រពន្ធសុំលុយប្តីទៅលេងស្រុក កំណើតនៅឯខេត្តបាត់ដំបង តែប្តីមិនព្រមឱ្យ ដោយប្រាប់ថា ចាំទៅជាមួយគ្នា។ ដោយសារ តែសុំលុយប្តីទៅលេងស្រុកមិនបាន ទើបស្ត្រី ជាប្រពន្ធចេះតែរអ៊ូរទាំមិនឈប់ធ្វើឱ្យកើតមាន ជម្លោះតឹងសរសៃកដាក់គ្នា បន្ទាប់មកជនរង- គ្រោះជាប្តី ក៏ដើរចេញពីផ្ទះបាត់ទៅ ចំណែក ក្រុមគ្រួសារក៏មិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ ឬនឹកដល់ថា ជនរងគ្រោះអាចនឹងគិតខ្លីដល់ ម៉្លឹងដែរ។

ប្រភពដដែលបន្តថា លុះដល់វេលាថ្ងៃត្រង់ ថ្ងៃដដែល បន្ទាប់ពីរៀបបាយរួច បាត់មិនឃើញ ជនរងគ្រោះត្រឡប់មកផ្ទះហូបបាយ ទើបស្ត្រី ជាម្តាយបង្កើត និងក្រុមគ្រួសារ បាននាំគ្នាដើរ តាមរកជនរងគ្រោះពេញភូមិ តែមិនមានអ្នក ណាម្នាក់ប្រទះឃើញសោះ លុះស្ត្រីជាម្តាយនឹក សង្ស័យ ក៏ដើរទៅមើលនៅក្នុងគុម្ពោតព្រៃ ទីតាំងកើតហេតុខាងលើ ស្រាប់តែប្រទះឃើញ ជនរងគ្រោះចងកស្លាប់នៅលើដើមស្នាយបាត់ ទៅហើយ ទើបមានការផ្អើលឆោឡោឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ រួចបញ្ជាក់ ថា ជនរងគ្រោះពិត ជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើ ក្រមាចងកភ្ជាប់នឹងដើមស្នាយ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី” ៕

RELATED ARTICLES