Saturday, April 27, 2024
Homeព័ត៌មានជាតិនាំកូនចៅទៅបេះផ្កាឈូក លិចទូកស្លាប់ ៤នាក់

នាំកូនចៅទៅបេះផ្កាឈូក លិចទូកស្លាប់ ៤នាក់

ខេត្តសៀមរាប៖ បុរសម្នាក់ បាននាំប្រពន្ធ និងកូនចៅជិះទូកទៅច្រូតស្មៅគោ និងបេះផ្កាឈូក ស្រាប់តែអកុសលលិចទូក បណ្តាលឱ្យស្លាប់ ៤នាក់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចអូរធំ ខាងក្រោយ វត្តក្រឡាញ់ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់។

ជនរងគ្រោះដែលលង់ទឹកស្លាប់ទាំង៤នាក់នោះ រួមមាន ទី១-ឈ្មោះឡិច ផាន់ ភេទប្រុស អាយុ៤២ឆ្នាំ ទី២-ឈ្មោះម៉ក់ ស្រីភួង ភេទស្រី អាយុ១៦ឆ្នាំ ទី៣-ឈ្មោះលិន សូណា ភេទប្រុស អាយុ៤ឆ្នាំ និងទី៤-ឈ្មោះសំណាង វណ្ណៈ អាយុ ២ឆ្នាំ ។ ជនរងគ្រោះទាំង៤នាក់ មានលំនៅក្នុង ភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះឡិច ផាន់ បាននាំប្រពន្ធកូន និង ក្មួយ ព្រមទាំងចៅ សរុបចំនួន៦នាក់ ជិះទូក ចេញទៅច្រូតស្មៅគោ និងបេះផ្កាឈូក នៅ វាលស្រែ លុះពេលត្រឡប់មកផ្ទះវិញ មកដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែទូកបានលិច ចូលទឹក បណ្តាលឱ្យមនុស្ស៤នាក់ (ជីតា ចៅ ២នាក់ និងក្មួយស្រីម្នាក់) បានលង់ទឹកស្លាប់យ៉ាង អាណោចអាធ័ម ចំណែក២នាក់ទៀត បានរួច រស់ជីវិត ខណៈដែលតោងទូកជាប់ ។

gfdsdfsfd

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្ត- រាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ តែអកុសល មិនអាចសង្គ្រោះជីវិតជនរងគ្រោះបានឡើយ ពោលគឺជួយបានតែជនរងគ្រោះ២នាក់ប៉ុណ្ណោះ ចំណែក៤នាក់ទៀត លង់ទឹកស្លាប់អស់ទៅហើយ ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យសព ជនរងគ្រោះរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៤នាក់ ពិតជាលង់ទឹកស្លាប់ ប្រាកដ មែន ពោលគឺមិនជាប់ពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ ។

សពជនរងគ្រោះទាំង៤នាក់ ត្រូវបានក្រុម គ្រួសារ ដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី” ៕

ដោយ៖ ចន្ទ សុភាព

RELATED ARTICLES