Saturday, April 20, 2024
Homeសន្ដិសុខសង្គមកូនប្រុសឈ្លោះនឹងម៉ែ វ៉ៃស្ត្រីពោះធំ៨ខែ បោកក្បាលនឹងពាងទឹកបែក

កូនប្រុសឈ្លោះនឹងម៉ែ វ៉ៃស្ត្រីពោះធំ៨ខែ បោកក្បាលនឹងពាងទឹកបែក

ខេត្តកណ្តាល៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងធ្លាក់ភ្នែកក៏កើតមានជម្លោះជាមួយម្តាយបង្កើតរបស់ខ្លួន លុះស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ ដែលកំពុងស្រវឹងស្រាដូចគ្នាចេះតែនិយាយឌឺដាក់ជនបង្កហេតុថា “ឈ្លោះជាមួយម្តាយ បាបៗ” ជាច្រើនដង ធ្វើឱ្យជនបង្កទ្រាំមិនបាន ក៏ច្រានស្ត្រីមានផ្ទៃពោះ បណ្តាលឱ្យដួលបុកក្បាលនឹងពាងទឹក បែកពាងអស់១ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ។

ជនបង្កហេតុមានឈ្មោះសុខ ចាន់ អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុង ភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះសឺម លឿន អាយុ៣២ឆ្នាំ មុខរបរ កសិករមានផ្ទៃពោះ៨ខែ រស់នៅភូមិជាមួយគ្នា។

dffddfdf

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនបង្កហេតុបាន ផឹកស្រា រហូតដល់ស្រវឹងជោក បន្ទាប់មកក៏ កើតមានទំនាស់ពាក្យសម្តីជាមួយម្តាយបង្កើត របស់ខ្លួន។ ក្រោយមកស្ត្រីរងគ្រោះ ដែលកំពុង ពពោះ៨ខែបានផឹកស្រាស្រវឹងជោកដែរនោះ បានមករាំឌឺដងដាក់ជនបង្កហេតុ និងចេះតែ ពោលពាក្យថា “ឈ្លោះជាមួយម្តាយបាបៗជាច្រើនលើកច្រើនសា រហូតដល់ជនបងឱ្យផ្ទុះកំហឹង ក៏ស្ទុះទៅច្រានស្ត្រីរងគ្រោះ បណ្តាលឱ្យ ដួលបុកក្បាលនឹងពាងទឹក បែកពាងអស់ចំណែក ស្ត្រីរងគ្រោះបានដួលអុកគូទទៅនឹងដី បណ្តាលឱ្យចុកឆ្អល់ និងត្រូវក្រុមគ្រួសារប្រញាប់ដឹកបញ្ជូន ទៅកាន់មណ្ឌលសុខភាពវិហារសួគ៌ភ្លាមៗ ដើម្បី សង្គ្រោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះចាប់ ឃាត់ខ្លួនជនបង្កហេតុ រួចនាំខ្លួនមកកាន់អធិការដ្ឋានននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុបានសារភាពថា រូបគេពិតជាបានច្រានស្ត្រីរងគ្រោះបណ្តាលឱ្យដួលប្រាកដមែន មូលហេតុក៏ព្រោះ តែរូបគេផឹកស្រាស្រវឹងខ្លាំង ម៉្យាងខឹងនឹងស្ត្រីរងគ្រោះដែលស្រវឹងស្រាដែរ ហើយបានមកនិយាយឌឺដងឱ្យខ្លួនពីរឿងដែលខ្លួនឈ្លោះជាមួយម្តាយ ដោយស្ត្រីរងគ្រោះចេះតែនិយាយ ពាក្យដដែលៗថា “ឈ្លោះជាមួយម្តាយបាបៗ” និងថែមទាំងរាំឌឺដងដាក់ខ្លួនទៀត ទើបធ្វើឱ្យ រូបគេទប់កំហឹងមិនបានក៏ស្ទុះទៅច្រាន បណ្តាលឱ្យស្ត្រីរងគ្រោះដួលតែម្តង ។

hhfjkgd

ជនបង្កហេតុ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី” ៕

RELATED ARTICLES