Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិកម្លាំងសន្តិសុខ​ប៉ះទង្គិច ជាមួយពួក តាលីបង់​កណ្តាលក្រុង​ Kunduz

កម្លាំងសន្តិសុខ​ប៉ះទង្គិច ជាមួយពួក តាលីបង់​កណ្តាលក្រុង​ Kunduz

អាហ្វហ្គានីស្ថាន៖ ប៉ូលិសនិយាយ ថាកងកម្លាំងសន្តិសុខ របស់អាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ បានប្រយុទ្ធជាមួយ និងក្រុមសកម្មប្រយុទ្ធ តាលីបង់ក្នុងទីក្រុង Kunduz ដែលជា រដ្ឋធានីនៃខេត្ត Kunduz ភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន។

កាលពីដើម ថ្ងៃច័ន្ទក្រុមតាលីបង់ បានចាប់ផ្តើម វាយប្រហារ និងដណ្តើមយក ទីតាំងជាច្រើនដែល ជាអគារលំនៅឋាន និងអគារផ្សេងៗ ក្នុងទីក្រុងនេះ ដែលជា តំបន់ស្ថិតនៅ ចម្ងាយពីក្រុងកាប៊ុល ប្រមាណជា២៥០គីឡូម៉ែត្រ ដែលជំរុញឲ្យមានការ ប្រយុទ្ធគ្នាយ៉ាងខ្លាំង ក្លាមួយជាមួយនិង កងកម្លាំងសន្តិសុខ។

មន្ត្រីប៉ូលិសជាន់ ខ្ពស់លោក Mahfuzullah Akbari បានថ្លែងប្រាប់សារព័ត៌ មានចិនស៊ីនហួរថា ប្រតិបត្តិការបោស សម្អាតបាននិងកំពុង បន្តអនុវត្ត។ កងកម្លាំង សន្តិសុខរួមរបស់ អាហ្វហ្គានី ស្ថានបាន រៀបចំបោស សម្អាតបណ្តាស្រុក មួយចំនួនដូច ជាតំបន់ទីប្រជុំជន ជាច្រើនដែលមានការ វាយប្រហារពេញមួយយប់ ពីសំណាក់ ក្រុមសកម្មប្រយុទ្ធ។

ក្រុមសកម្មប្រយុទ្ធ ដណ្តើមបានផ្លូវ ប្រសព្វសំខាន់ៗ នៃក្រុងនេះក្នុង ពេលដ៏ខ្លីកាលពី រាត្រីថ្ងៃច័ន្ទមុន នឹងទីនោះត្រូវបាន ជំរុញការគាំទ្រ ដោយកងទ័ពរបស់អាហ្វហ្គានីស្ថាន។

តាមសាក្សីឲ្យដឹងថា បណ្តាញផ្លូវជា ច្រើននៅតែត្រូវបាន គេបោះបង់ចោល ដដែលកាលពីព្រឹក ថ្ងៃអង្គារនេះ ស្របពេល ដែលការប៉ះ ទង្គិចដ៏កម្រនេះបន្តកើតឡើងហើយកងកម្លាំង របស់រដ្ឋាភិបាល ដែលគាំទ្រដោយ ឧទ្ធម្ភាគចក្រដែលមាន បំពាក់ដោយកាំ ភ្លើងយន្តបាន និងកំពុងដាក់ទិស ដៅមកលើទីតាំងរបស់ពួកតាលីបង់។

ដោយឡែកប្រភពពីកង កម្លាំងសន្តិសុខ ប្រចាំខេត្តនោះដែល សុំមិនបញ្ចេញឈ្មោះ បានប្រាប់ស៊ីនហួរ ថាប្រតិបត្តិការ ដែលកំពុង កើតមាននឹងអូស បន្លាយពេលច្រើនស្រប ពេលដែលស្ថាន ការណ៍ក្នុងទីក្រុងមាន ភាពតឹងតែង។ កងកម្លាំង សន្តិសុខកំពុង ចល័តដោយប្រុង ប្រយ័ត្នស្របពេលដែលពួកសកម្មប្រយុទ្ធកំពុងប្រើប្រាស់របាំង ការពារខ្លួនពួក គេដោយ ប្រើជនស៊ីវិលជាខែល។

 

RELATED ARTICLES