វៀតណាម៖ អាជ្ញាធរ វៀតណាមបានឲ្យ ដឹងថាពួកគេចាប់ បានភ្លុកដំរីដែល នាំចូលខុសច្បាប់ ពីប្រទេសនីហ្សេរីយ៉ា ចំនួន៣០៩ គីឡូក្រាម។
មន្ត្រីគយម្នាក់បានឲ្យ ដឹងថាភ្លុកដំរីជាច្រើនត្រូវ សមត្ថកិច្ចចាប់បាននៅ អាកាសយានដ្ឋានក្រុង ហាណូយកាល ពីថ្ងៃសៅរ៍។
ស្រ្តីគយរូបនោះថែមទាំង បានបង្ហើបកាល ពីថ្ងៃច័ន្ទថាទំនិញ នេះត្រូវបានគេប្រកាស ឲ្យដឹងថាជាប្រភេទ កញ្ចក់កែវតែប៉ុណ្ណោះ។ លោកស្រីបានថ្លែង ដោយសុំមិនបញ្ចេញឈ្មោះ ដោយសារតែលោកស្រីមិនត្រូវបានអនុញ្ញាត ឲ្យថ្លែងប្រាប់អ្នកសារព័ត៌ មាននោះឡើយ។
ចំណែកបណ្តាញត្រួត ពិនិត្យជំនួញ សត្វព្រៃ TRAFFIC បានលើក ឡើងនៅក្នុងសេចក្តីថ្លែង ការណ៍មួយកាល ពីថ្ងៃអាទិត្យថា ជំនួញខុស ច្បាប់លើភ្លុក ដំរីបន្តកើតមានឡើងដដែល ដែលនឹងក្លាយជាការ គំរាមកំហែង ដ៏ធំនៃអាយុជីវិត របស់សត្វដំរី ដែលរស់នៅ ក្នុងតំបន់អាហ្វ្រិក។
ទីភ្នាក់ងារមួយ នេះបានឲ្យដឹង ទៀតថាក្រុមអ្នក ធ្វើចរាចរណ៍ជួញ ដូរភ្លុកដំរីបន្តនាំ ចូលទៅកាន់ និងកាត់តាម ប្រទេសវៀតណាម ហើយការចាប់ឃាត់បាន នេះដែរគឺជា ការកត់ សម្គាល់ ពីតួនាទីរបស់ប្រទេស វៀតណាមក្នុងជំនួញ ភ្លុកដំរីខុសច្បាប់។
សូមបញ្ជាក់ថាភ្លុក ដំរីត្រូវបានគេ ប្រើប្រាស់ធ្វើជា គ្រឿងអលង្ការនិងគ្រឿងតុប តែងលំនៅឋាន ក្នុងប្រទេស វៀតណាម ម្យ៉ាងវាត្រូវបាន ហាមប្រាម មិនឲ្យមានកា រប្រមាញ់នោះ ដោយសារ តែចំនួនសត្វ ដំរីមានការថយ ចុះកាន់តែតិចទៅៗ។