Saturday, April 20, 2024
Homeសេដ្ឋកិច្ចជាតិការ​ដាក់​ប្រាក់​បញ្ញើរ​កើន​ឡើង ខណៈ​ឥណ​ទាន​ថយ​ចុះ​​ឆ្នាំ​នេះ

ការ​ដាក់​ប្រាក់​បញ្ញើរ​កើន​ឡើង ខណៈ​ឥណ​ទាន​ថយ​ចុះ​​ឆ្នាំ​នេះ

ភ្នំពេញ ៖ ការដាក់ប្រាក់បញ្ញើរនៅធនាគារអេស៊ីលីដាភីអ៊ិលស៊ី បានបន្តកើនឡើងរហូតដល់១៤.២៥ភាគរយ ប៉ុន្តែកម្រិតនៃការផ្តល់ឥណទានបានថយចុះក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកអ៊ិន ចាន់នីអគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៤ តុលានេះថា ការដាក់ប្រាក់បញ្ញើររបស់អតិថិជននៅធនាគារអេស៊ីលីដាបានកើនពីទំហំទឹកប្រាក់២៦១៦.៣លានដុល្លារ ដល់២៩៨៩លានដុល្លារអាមេរិក កើនឡើង១៤.២៥ភាគរយធៀបរយះពេលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះឆ្លុះបញ្ចាំងពីការរក្សាបាននូវស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យធនាគារមានការកើនឡើង។

acc

លោកបន្តថា ចំណែកវិស័យឥណទានវិញមានកំណើន១០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទំហំទឹកប្រាក់បានកើនពី២៤៥៣.៥៣លានដុល្លារ ដល់២៧០០លានដុល្លារអាមេរិក ក្នុងដំណាច់ត្រីមាសទី៣ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោកបន្តថា ឥណទានរបស់អេស៊ីលីដាឆ្នាំនេះ មានការថយចុះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារហេតុផលចំបងៗចំនួនពីរ គឺការថយចុះតំលៃកសិផលកសិកម្ម និងការថមថយចុះនូវវិស័យសំណង់ និងអចលនវត្ថុ ព្រោះថាការលក់លំនៅដ្ឋានបានថយចុះ ធ្វើឲ្យការលក់និងចែកចាយសម្ភារៈសំណង់បានថមថយផងដែរ។

យោងតាមការសិក្សារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពាក់កណ្តាលឆ្នាំនេះបានរកឃើញថា ការផ្តល់ឥណទានរបស់វិស័យហិរញ្ញវត្ថុរួមមានធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុនានាបានថមថយល្បឿន ដែលធ្វើឲ្យហានិភ័យនៃកំណើនឥណ ទានដ៏លឿនត្រូវបានកាត់បន្ថយ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការកើនឡើងនូវកម្រិតឥណទានដ៏លឿននៅកម្ពុជា បានបង្កហានិភ័យដល់សេដ្ឋកិច្ច និងសង្គម ប៉ុន្តែល្បឿននៃការផ្តល់ឥណទានឆ្នាំនេះបានថមថយ ដោយសារធនាគារជាតិនៃកម្ពុជា បានដាក់ចេញបទបញ្ញត្តិមួយចំនួន ដើម្បីទប់ស្កាត់ហានិភ័យក្នុងវិស័យនេះ។

លោកបន្តថា “ឥណទានប្រៀបបីដូចជាខ្លាញ់ក្នុងខ្លួនរបស់មនុស្ស រាងកាយមនុស្សត្រូវការខ្លាញ់ដើម្បីដំណើរការ តែរាងកាយមិនត្រូវការខ្លាញ់ច្រើនពេកនោះទេ”៕

គង់ លាងហួរ

RELATED ARTICLES