Saturday, September 21, 2024
Homeព័ត៌មានជាតិមេជាងឈើជួសជុលម៉ូទ័រស្វាន ​ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

មេជាងឈើជួសជុលម៉ូទ័រស្វាន ​ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ ជាមេជាងតុទូជួសជុលម៉ូទ័រភ្លើងរួចយកទៅដោតភ្លើងសាកឆក់ឆក់ស្លាប់មួយមួយយប់ទើបប្ដឹងសមត្ថកិច្ចចុះមកត្រួតពិនិត្យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែ តុលា ស្នាក់នៅដីឡូត៍គ្មានលេខតាមផ្លូវ១០៣ ក្រុម២៥ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សពជនរងគ្រោះមានឈ្មោះ វ៉ ង៉ុកហៀង ភេទប្រុស អាយុ៥០ឆ្នាំ ជាជនជាតិវៀតណាម មុខរបរបើកសិប្បកម្មតុទូស្នាក់នៅដីឡូត៍គ្មានលេខ តាមផ្លូវ១០៣ ក្រុម២៥ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានប្រពន្ធឈ្មោះ ឡេ ង៉ុកធន់ អាយុ៥០ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមេផ្ទះ ស្នាក់នៅជាមួយគ្នា ។

តាមសម្តីស្រ្តីជាប្រពន្ធបានប្រាប់ថា មុនកើតហេតុកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៣ ខែ តុលា ប្ដីរបស់គាត់បានជួសជុលម៉ូទ័រស្វានដែលខូច បន្ទាប់ពីជួសជុលរួចហើយ គាត់យកឌុយទៅដោតភ្លើងដើម្បីសាកមើល ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ភ្លាមៗនោះបុរសជាប្ដីស្រែកអោយប្រពន្ធជួយពេលប្រពន្ធទៅជួយបានឆក់ទាំងប្រពន្ធទៀតតែរងរបួសស្រាល កម្មករដែលកំពុងតែធ្វើការជាមួយគ្នានោះបានរត់ទៅដកឌុយចេញ ប៉ុន្តែជាអកុសលប្ដីរបស់គាត់ត្រូវបានឆក់ស្លាប់ទៅហើយ ។fdsadsdf

ប្រភពដដែលបន្តទៀតថា ខណៈពេលកើតហេតុភ្លាមៗមិនបានប្តឹងសមត្ថកិច្ចទេ ដោយ សារតែឆក់ខ្សែភ្លើងស្លាប់ខ្លួនឯង លុះដល់ម៉ោង៩ព្រឹកថ្ងៃទី០៤ ខែ តុលា ស្រ្តីជាប្រពន្ធបានទៅសុំវត្តច្បារអំពៅបូជាសព ទើបខាងវត្តសួររកលិខិតមរណភាព តែស្រ្តីខាងលើអត់មានវត្ត មិនហ៊ានទទួលបូជា ស្រ្តីជាប្រពន្ធបានទៅសាលាសង្កាត់ផ្សារដើមថ្កូវបានប្រាប់ថាសពជាជនជាតិបរទេសទាល់តែមានសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច័យរួចចេញលិខិតមរណភាពទើបអាចបូជាបាន ។

ក្រោយពេលកើតហេតុ ស្រ្តីជាប្រពន្ធបានទៅប្តឹងសមត្ថកិច្ចចុះមកទៅពិនិត្យនៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ ប៉ុន្តែសពត្រូវបានដាក់ក្នុងមឈូសរួចរាល់ទៅហើយ ទើបក្រុមគ្រួសារសពសុំមិនឲ្យពិនិត្យទេគ្រាន់តែដឹងឮថាមានករណីឆក់ខ្សែភ្លើងស្លាប់ពិតមែន និងសុំ បូជាទៅតាមប្រពៃណីនៅវេលាល្ងាចថ្ងៃទី០៤ ខែតុលានេះ ៕

ដោយ៖ គួន ចំរើន

RELATED ARTICLES