Friday, April 26, 2024
Homeកីឡាអន្ដរជាតិស៊ី​លី​ កោះ​ហៅ​កីឡាករ​ Bravo​, Va​divia​ មក​ជួយ​ក្រុម​ជម្រើស​ជាតិ​

ស៊ី​លី​ កោះ​ហៅ​កីឡាករ​ Bravo​, Va​divia​ មក​ជួយ​ក្រុម​ជម្រើស​ជាតិ​

មុនពេលយុទ្ធនាការប្រកួតជម្រុះបាល់ទាត់ពិភពលោកចូលមកដល់នៅដើមខែតុលា២០១៦ ខាងមុខនេះ ប្រទេសស៊ីលី បានកោះហៅកីឡាករចំទីដៃស្អិត Bravo ដែលកំពុងលេងឲ្យក្លឹប Man City និង កីឡាករខ្សែបម្រើប្រយុទ្ធជើងចាស់ Jorge Valdivia មកពីក្លឹបបាល់ទាត់អេមីរាត់អារ៉ាប់រួម Al Wahda មកជួយក្រុមជម្រើសជាតិ។

ក្រុមជម្រើសជាតិស៊ីលី ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម អេក្វាទ័រនៅថ្ងៃទី៦ តុលា មុនពេលបើកទ្វារផ្ទះទទួលភ្ញៀវក្រុមបេរូ នៅថ្ងៃទី១២ តុលា ២០១៦។ ៨ប្រកួតជម្រុះកន្លងមក ក្រុមស៊ីលី លេងមិនសូវបានល្អទេ គឺឈ្នះ៣ ស្មើ២ និងចាញ់៣ ស្ថិតនៅលេខរៀងទី៧ ក្នុងតារាងប្រឈមនឹងការបាត់បង់កៅអីឆ្ពោះទៅប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករសម្រាប់ត្រៀមប្រកួតជម្រុះបាល់ទាត់ពិភពលោក២០១៦។

កីឡាករចាំទី : Claudio Bravo (Manchester City)

កីឡាករខ្សែការពារ: Mauricio Isla (Cagliari), Igor Lichnovsky (Valladolid), Eugenio Mena (Sao Paulo), Paulo Diaz (San Lorenzo), Enzo Roco (Cruz Azul), Erick Pulgar (Bologna), Miiko Albornoz (Hannover)

កីឡាករខ្សែបម្រើ : Arturo Vidal (Bayern Munich), Felipe Gutierrez (Betis), Charles Aranguiz (Bayer Leverkusen), Marcelo Diaz (Celta), Pedro Pablo Hernandez (Celta), Francisco Silva (Cruz Azul), Jorge Valdivia (Al-Wahda)

កីឡាករខ្សែប្រយុទ្ធ : Alexis Sanchez (Arsenal), Mauricio Pinilla (Atalanta), Edson Puch (Necaxa), Eduardo Vargas (Hoffenheim), Junior Fernandes (Dinamo Zagreb)

ដោយ៖ ហេង ដេត

RELATED ARTICLES