Thursday, April 18, 2024
Homeព័ត៌មានជាតិប្រពន្ធឈឺក្បាលវិលមុខ ប្តីកោសខ្យល់រួចឲ្យថ្នាំប៉ារ៉ាផឹក គាំងបេះដូងស្លាប់

ប្រពន្ធឈឺក្បាលវិលមុខ ប្តីកោសខ្យល់រួចឲ្យថ្នាំប៉ារ៉ាផឹក គាំងបេះដូងស្លាប់

ខេត្ដកណ្តាលៈ ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីស្ត្រីរូបនេះ មានសភាពឈឺក្បាលវិលមុខ ហើយត្រូវបានបុរសជាប្តីកោសខ្យល់ឲ្យនិងឲ្យថ្នាំប៉ារ៉ាផឹក រហូតគាំងបេះដូងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ករណីនេះ បាន កើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប៉ូលិសស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ យ័ន ចាន់តារា ភេទស្រីអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។ ប៉ូលិសប្របន្តថា នៅមុនពេលកើតហេតុវេលាម៉ោង៤រសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះមានសភាពឈឺក្បាលវិលមុខ ក៏ត្រូវបានបុរសជាប្តីកោសខ្យល់ឲ្យ ។ លុះបានរយៈពេល២ម៉ោងក្រោយមកជនរងគ្រោះនៅតែមិនបានធូស្បើយ ជម្ងឺកាន់តែធ្ងន់ធ្ងរឡើងរហូតបាត់មាត់បាត់.ក និងបញ្ឈរភ្នែក ទើបបុរសជាប្តីភ៧យស្លន់ស្លោទាញយកថ្នាំប៉ារ៉ាចំនួន០១គ្រាប់ ឲ្យស្ត្រីជាប្រពន្ធផឹក ។

fgdfdfs

ប៉ូលិសបញ្ជាក់ថា បន្ទាប់ពីផឹកថ្នាំអការៈកាន់តែធ្ងន់ធ្ងរទៅៗ ទើបបុរសជាប្តីសម្រេចចិត្តដឹកស្ត្រីជាប្រពន្ធទៅកាន់មណ្ឌលសុខភាពឃុំ ខណៈទៅដល់ទើបចាក់ថ្នាំនិងព្យួរសេរ៉ូមមិនបានមួយកំប្លោកផងនោះ ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង ។ បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សិលា

RELATED ARTICLES