ចូលច្រៀងខារ៉ាអូខេលូកលាន់ពេក នាងខាំដៃ ខឹងវាយមួយដបស្រាបែកក្បាល

dffdfsd
ប៉ូលិសចាប់គ្រាកជនបង្កហេតុ យកទៅដោះស្រាយនៅប៉ុស្ដិ៍

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីចូលច្រៀងខារ៉ាអូខេលូកលាន់នាងខ្លាំងពេកនាងខាំដៃបានយកដបស្រាវាយនាងបែកក្បាលដេរ៥ថ្នេរត្រូវសន្តិសុខឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១២និង30នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៤ ខែតុលា  ត្រង់ចំនុចហាងខារាអូខេ ឌឹ ឃ្វីនស៍ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

dfgdf
នារីរងគ្រោះ បែកក្បាលឈាមហូរជោគខ្លួន

តាមប្រភពព័តមានពីនារីរងគ្រោះមានឈ្មោះ រ៉ូ រដ្ឋា ភេទស្រី  អាយុ២៨ឆ្នាំ  មុខរបរធ្វើការក្នុងហាងខារាអូខេ ជាអ្នកកាន់បន្ទប់ ស្នាក់នៅផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុមានភ្ញៀវជាជនជាតិចិនចំនួនប្រាំនាក់សុទ្ធតែជាបុរសបាននាំគ្នាទៅច្រៀងកំសាន្តនៅក្នុងហាងខាងលើ  ពេលនោះពួកគេបានហៅស្រាបៀរដបមកផឹកជាច្រើនដប ស្របពេលជាមួយគ្នានោះដែរ ជនបង្កក៍ដូចជាមិត្តភក្ដិរបស់គេបានហៅនារីមកអង្គុយជាមួយគ្រប់គ្នា តែសំរាប់តែជនបង្កវិញគាត់មិនបានពេញចិត្តជាមួយនារីដែលគេហៅមកនោះទេ ដោយជនបង្កបានពេញចិត្តអ្នកកាន់បន្ទប់កើតហេតុនេះផ្ទាល់តែម្តងដែលជាជនរងគ្រោះត្រូវជនបង្កហៅមកអង្គុយជាមួយគាត់រហូតដល់ម៉ោងកើតហេតុ ដោយសារតែជាតិស្រាចូលក្នុងខ្លួនច្រើនពេកធ្វើឲ្យស្រវឹងជនបង្កបានលូកលាន់ប្រើដៃ ធ្ងន់ៗពេកបណ្ដាលឲ្យនារីដែលជាជនរងគ្រោះឈឺទ្រាំមិនបានក៏ខាំដៃជនបង្ក ស្រាប់តែ ជនបង្កខឹងវិញបានយកកែវស្រាមកវ៉ៃក្បាលនារីរងគ្រោះបែកកែវជាប់អំបែងកែងជាប់នឹងក្បាលជនរងគ្រោះហូរឈាមស្រោចពេញខ្លួន ភ្លាមនោះសន្តិសុខហាងខាងលើ បានចូលមកឃាត់ខ្លួនជនបង្កប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា ចំនែកនារីរងគ្រោះវិញ ត្រូវបានបញ្ជូនយកទៅកាន់គ្លីនិកឯកជនដែលនៅជិតកន្លែងកើតហេតុ ដើម្បីព្យាបាលដេររបួសចំនួន៥ថ្នេរ ។

dffddfdfs

បើតាមនគរបាលឲ្យដឹងថា ជនបង្កខាងលើមានឈ្មោះ ឈាង ចុងម៉ី ភេទប្រុស អាយុ45ឆ្នាំ  មុខរបរបុគ្គលិកក្រុមហ៊ុនកាត់ដេរ ជាជនជាតិចិនដីគោក ស្នាក់នៅក្នុងរោងចក្រ តាមបណ្ដោយផ្លូវជាតិលេខ2 ខេត្តតាកែវ ។

ក្រោយពេលកើតហេតុ ជនបង្កត្រូវបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ រងចាំចាត់ការតាមនីតិវិធី ៕

ដោយ៖ សោល វណ្ណៈ