Wednesday, May 8, 2024
Homeសន្ដិសុខសង្គមតាយាយផ្ទុះជម្លោះ ទាញកាំបិតចាក់គ្នា ប្តីធ្លាយពោះ ប្រពន្ធស្លាប់

តាយាយផ្ទុះជម្លោះ ទាញកាំបិតចាក់គ្នា ប្តីធ្លាយពោះ ប្រពន្ធស្លាប់

ខេត្តបាត់ដំបង៖ ប្តីប្រពន្ធវ័យចំណាស់ ២នាក់ បានកើតមានជម្លោះតឹងសរសៃកដាក់គ្នា រហូតឈានដល់ការប្រើអំពើហិង្សាទាញកាំបិត ចាក់ប្រហារគ្នាទាំងកំរោល ទីបំផុតស្ត្រីជាប្រពន្ធ ដេកស្លាប់ក្នុងថ្លុកឈាមទាំងដៃកាន់កាំបិតជាប់ ចំណែកបុរសជាប្តីធ្លាយពោះរងរបួសធ្ងន់ បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤  និង៣៥នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៤៧២ ក្រុមទី៣៤ ភូមិវត្ត លៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ស្ត្រីរងគ្រោះដែលដេកស្លាប់ក្នុងថ្លុកឈាម មានឈ្មោះសៀវ គុណ អាយុ៦៧ឆ្នាំ មុខរបរ មេផ្ទះ ចំណែកបុរសរងគ្រោះដែលទទួលរងរបួស ធ្ងន់ធ្លាយពោះ មានឈ្មោះតាំង ជី អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ។ ជនរងគ្រោះទាំង២នាក់ គឺជា ប្តីប្រពន្ធនឹងគ្នា មានលំនៅក្នុងភូមិកើតហេតុ ខាងលើ។

sdffdsa

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា ប្តីប្រពន្ធវ័យចំណាស់មួយគូនេះ ឧស្សាហ៍ឈ្លោះ ប្រកែកគ្នាណាស់ ហើយភាគច្រើនគឺផ្តើមចេញ ពីភាគីតារករឿងយាយ តែមិនដឹងថា ជារឿង ប្រចណ្ឌឬយ៉ាងណានោះទេ។ យ៉ាងណាក្តី ជម្លោះ រវាងតាយាយប្តីប្រពន្ធនេះមិនធ្លាប់កើតមាន បញ្ហាអ្វីធ្ងន់ធ្ងរដល់ថ្នាក់នេះទេ។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើត ហេតុ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងមួយ មេធំ ចំណែកកូនចៅចេញទៅក្រៅផ្ទះអស់ ស្រាប់តែប្តីប្រពន្ធវ័យចំណាស់នេះ បានកើត មានទំនាស់ពាក្យសម្តីនឹងគ្នាសាជាថ្មី តែមិនមាន អ្នកណាម្នាក់ដឹងថា ផ្តើមចេញពីរឿងអ្វីនោះទេ។ លុះលាន់ឮសំឡេងឈ្លោះប្រកែកមួយសន្ទុះ ក៏ ស្ងាត់ទៅវិញ បន្ទាប់មកស្រាប់តែគេប្រទះឃើញ លោកតាជាប្តីបានរត់ចេញមកក្រៅផ្ទះឱបពោះ ទាំងមានឈាមប្រឡាក់ជោក និងធ្លាយពោះវៀន ចេញមកក្រៅទៀតផង។ ភ្លាមនោះអ្នកជិតខាង ប្រទះឃើញ ក៏ស្រែកសួរថា មានរឿងអ្វី ស្រាប់ តែលោកតាជាប្តីបានប្រាប់ថា ប្រពន្ធគាត់ស្លាប់ ហើយ ទើបអ្នកជិតខាងស្ទុះចូលទៅមើលក៏ ប្រទះឃើញលោកយាយរងគ្រោះជាប្រពន្ធដេក ស្លាប់ក្នុងថ្លុកឈាមទៅហើយ និងមានកាន់កាំបិត ជាប់នឹងដៃទៀតផង។

fgfdsda
ប្ដីរងរបូសធ្ងន់ កំពុងសង្រ្គោះ នៅមន្ទីរពេទ្យ

ក្រោយកើតហេតុ អ្នកជិតខាងបានដឹក បញ្ជូនលោកតាជាប្តីដែលទទួលរងរបួសធ្លាយ ពោះតាមម៉ូតូ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង ដើម្បីសង្គ្រោះជីវិត។

បន្ទាប់ពីចុះពិនិត្យដល់ទីតាំងកើតហេតុរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា លោកយាយ រងគ្រោះទទួលរងរបួសចាក់នឹងកាំបិតសុសខ្លួន បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយសពមាន កាន់កាំបិតមួយជាប់នឹងដៃ ព្រមទាំងមានដង កាំបិតចិតបន្លែ (គ្មានផ្លែកាំបិត) នៅជាប់នោះ ផងដែរ។ ចំណែកលោកតាជាប្តី មានស្នាមចាក់ ចំពោះមួយកាំបិត បណ្តាលឱ្យធ្លាយពោះវៀន រងរបួសធ្ងន់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចនៅ មិនទាន់អាចសន្និដ្ឋានបានថា ភាគីណាជាអ្នកបង្ក នៅឡើយ ព្រោះករណីនេះគ្មានសាក្សីឃើញ  ផ្ទាល់ភ្នែកនោះទេ ខណៈដែលកូនចៅជនរងគ្រោះ មិនបាននៅក្នុងផ្ទះ ចំណែកភាគីប្រពន្ធស្លាប់បាត់ ទៅហើយ រីឯភាគីប្តីកំពុងរងរបួសធ្ងន់ មិនទាន់ អាចរៀបរាប់ប្រាប់ពីសាច់រឿងលម្អិតបាននៅ ឡើយទេ ពោលគឺរង់ចាំឱ្យស្ថានភាពរបួសបាន ធូរស្រាលបន្តិច ទើបសមត្ថកិច្ចអាចសាកសួរ ដឹងពីសាច់រឿងបាន។

ffddssd

ដោយឡែកតាមប្រភពក្រៅផ្លូវការមួយ  បានបង្ហើបថា ករណីនេះទំនងជាផ្តើមចេញពី ភ្លើងប្រចណ្ឌ ព្រោះលោកយាយរងគ្រោះជា ប្រពន្ធចូលចិត្តលេងហ្វេសប៊ុក រហូតភ្លេចបាយ ភ្លេចទឹក ចំណែកលោកតាជាប្តីធ្លាប់ហាមច្រើន ដងដែរតែប្រពន្ធមិនស្តាប់ និងធ្លាប់កើតមាន ជម្លោះនឹងគ្នាជាញឹកញាប់មកហើយ ទីបំផុតក៏ កើតមានករណីឃាតកម្មគួរឱ្យរន្ធត់បែបនេះតែម្តង ៕

ដោយ៖ ម៉ក់ វិច្ឆិកា

RELATED ARTICLES