Friday, April 19, 2024
Homeសន្ដិសុខសង្គមក្រុមុំខូចចិត្ដ លោតពីលើម៉ូតូឌុប រត់ចូលឡាន ប៉ងសម្លាប់ខ្លួន

ក្រុមុំខូចចិត្ដ លោតពីលើម៉ូតូឌុប រត់ចូលឡាន ប៉ងសម្លាប់ខ្លួន

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ សង្ស័យបែកថ្នាំកំពុងតែជិះម៉ូតូឌុប ស្រាប់តែលោតចុះពីលើម៉ូតូហើយរត់ចូលរថយន្តត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់ទាន់ពេលវេលាកុំអីត្រូវរថយន្តកិនស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៤ ខែតុលា តាមបណ្តោយផ្លូវវេងស្រេង នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

នារីដែលគេសង្ស័យថាបែកថ្នាំមានឈ្មោះដា លីន អាយុ២១ឆ្នាំ ស្នាក់នៅម្តុំក្បាលថ្នល់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

fgfdfds
នាងក្រមុំរូបស្រស់

តាមប្រភពព័ត៌មានពីកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញនារីវ័យក្មេងម្នាក់មិនដឹងថាមកពីណានោះទេ បានជិះម៉ូតូឌុបធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែនារីខាងលើនោះបានលោតចុះពីលើម៉ូតូឌុបបណ្តាលអោយដួលបោកថ្នល់ពកហើយបានរត់ចូលអោយរថយន្តបុកទៀតផង តែសំណាងល្អមានប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមដងផ្លូវរួមនឹងកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញបានជួយសង្គ្រោះបានទាន់ពេលវេលាកុំអីត្រូវរថយន្តធំៗបុកស្លាប់បាត់ទៅហើយ។ ចំណែកអ្នករត់ម៉ូតូឌុបពេលដែលកំពុងតែ ឌុបស្រាប់តែនាងលោតពីលើម៉ូតូបែបនេះគាត់ក៏មិនបានឈប់នាំឲ្យពាក់ព័ន្ធអ្វីដែរបានបើក ម៉ូតូទៅមុខបន្តទៀត ។

ffdsads
ប៉ូលិសកំពុងសួរនាំ

បន្ទាប់ពីលោតពីលើម៉ូតូរួចហើយសមត្ថកិច្ចនិងកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញបានសួរនាំប៉ុន្តែនាងមិនព្រមឆ្លើយតបសោះមានអការៈដូចជាបែកថ្នាំចឹង ទើបសមត្ថកិច្ចបានដឹកយកទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីទំនាក់ទំនងរកសាច់ញាតិមកទទួលត្រឡប់ទៅវិញទើបនាងបានឆ្លើយប្រាប់សមត្ថកិច្ចថា នាងមិនមែនបែកថ្នាំទេគឺនាងពិបាកចិត្តដោយសារ
ឪពុកម្តាយរបស់នាងបានស្លាប់ចោលនាងអស់ ជារៀងរាល់ថ្ងៃនាងស្នាក់នៅក្នុងវត្តនន្ទមុនីហើយនាងក៏បានទៅសំរាកនៅផ្ទះបងប្អូនជីដូនមួយរបស់នាងនៅម្តុំស្ទឹងមានជ័យ ប៉ុន្តែបងប្អូនជីដូនមួយនាងគឺជាមនុស្សញៀនថ្នាំបាននាំស្រីស្នេហ៍របស់ខ្លួនយកមកដេកនៅក្នុងផ្ទះហើយបានដេញនាងចេញពីផ្ទះទើបនាងជិះម៉ូតូឌុបគោលបំនងទៅរកផ្ទះសំណាក់ដេកតែប៉ុណ្ណោះ។

dffgdsd
ពលរដ្ឋចោមរោមមើលហេតុការណ៍

ក្រោយពេលកើតហេតុសមត្ថកិច្ចសួរនាំចុះឡើងដឹងថានាងជាមនុស្សបែកថ្នាំក៏បានដឹកនាងយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៕

ដោយ៖ ឥន សាន់ស៊ីដេត

 

RELATED ARTICLES