យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចេញផ្សាយនៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ខ្សែប្រយុទ្ធ Riyad Mahrez របស់ក្លឹប Man City ត្រូវបានចោរលួចនាឡិកាដៃចំនួន៣គ្រឿង គិតជាទឹកប្រាក់ជាង៣៧ម៉ឺនដុល្លារ។
ក្រៅពីលួចនាឡិកចំនួន៣គ្រឿង ចោរក៏បានយកប្រាក់ជាង៦ម៉ឺនដុល្លារ ខ្សែដៃ និងអាវយឺតមួយចំនួនគិតជាប្រាក់ជិត២០ម៉ឺនដុល្លារ។
នាឡិកាដែលចោរលួចនោះ មានម៉ាក Richard Mille តម្លៃជាង២៨ម៉ឺនដុល្លារ ម៉ាក Rolex Daytona តម្លៃជិត៥ម៉ឺនដុល្លារ និងម៉ាក Rolex Day Date តម្លៃជាង៤ម៉ឺនដុល្លារ។
ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ ត្រូវបានគេដឹងថា មិនបាននៅផ្ទះទេ នៅពេលដែលក្រុមចោរទាំងនោះបានចាក់សោចូលទៅក្នុងផ្ទះនៅទីក្រុម Mancherster City តាំងពីថ្ងៃទី២៤ ខែមេសា។ នេះគឺជាការចូលលួចទ្រព្យសម្បត្តិទៅលើកីឡាករឆ្នើមៗនៅក្របខណ្ឌ English Premier League។
កាលពីដើមខែនេះ កីឡាករខ្សែបម្រី Dele Alli ក៏ត្រូវបានក្រុមចោរលួចប្លន់យកទ្រព្យសម្បត្តិជាពិសេសផ្តោតអារម្មណ៍ទៅលើនាឡិកាថ្លៃៗរបស់កីឡាករ។ កាលពីខែមីនា មិត្តរួមក្រុមរបស់ Dele Alli គឺជាកីឡាករ Jan Vertonghen ក៏ត្រូវបានចោរចូលប្លន់យកទ្រព្យសម្បត្តិ នៅពេលដែលគាត់ចេញទៅប្រកួត EUFA Champion League៕
ប្រភពពី ៖ AFP
ប្រែបម្រួលដោយ ៖ ដេត