Friday, April 26, 2024
Homeព័ត៌មានជាតិតូចចិត្តម្តាយអត់ដណ្តឹងប្រពន្ធឲ្យ ចង.ក សម្លាប់ខ្លួន

តូចចិត្តម្តាយអត់ដណ្តឹងប្រពន្ធឲ្យ ចង.ក សម្លាប់ខ្លួន

ខេត្តប៉ៃលិន៖ បុរសម្នាក់បានចង.ក សម្លាប់ខ្លួននៅនឹងដើមមៀនក្បែរផ្ទះរបស់ខ្លួន ខណៈតូចចិត្តនឹងម្តាយមិន ដណ្តឹងប្រពន្ធឱ្យ ព្រោះជនរងគ្រោះជាមនុស្សញៀនថ្នាំដល់កំរិតបែកថ្នាំ វង្វេងវង្វាន់ ស្មារតី ទើបសម្រេចចិត្តចងក.សម្លាប់ខ្លួនតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥:៣០នាទី ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ស្តិតក្នុង ភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មាន ពីសាច់ញាត្ត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆែម ចាន់ថន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ហើយ មូលហេតុដែលបណ្តាលឱ្យរូបគេចង កសម្លាប់ខ្លួន ព្រោះកាលពីពីរបីថ្ងៃមុ នជនរងគ្រោះបានសុំម្តាយចូលដណ្តឹងប្រពន្ធ ខណៈរូបគេបានស្រឡាញ់នារីម្នាក់អ ស់រយៈពេលជាយូរមកហើយ ។ តែម្តាយបានបដិសេធ ដោយ សារពុំទាន់មានលុយកាក់គ្រប់គ្រាន់ មិនទាន់ដល់រដូវប្រមូលផលពោត និងដំឡូងមី ។ មិនដឹងជាយ៉ាងណា បន្ទាប់មកក៏មានការឈ្លោះប្រកែកគ្នា ជាមួយបងប្អូនឪពុកម្តាយជារឿយៗ លុះរហូតមកដល់ព្រឹកកើតហេតុក៏បានឃើញជនរងគ្រោះធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្តង ។

ចំណែកប្រភពពីលោក គង់ ណន អធិការរងស្រុកសាលាក្រៅ បានឲ្យដឹងថា ករណីអត្តឃាត ចងកសម្លាប់ខ្លួននេះ សពជនរងគ្រោះ ឈ្មោះ ឆែម ចាន់ថន ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 07/06/1985 ឪពុក ឈ្មោះ វួន បឿន ម្តាយ ឈ្មោះ កយ ជឹម ហើយ សពជនរងគ្រោះគឺជាកូនទី1 នៅលីវ រស់ក្នុងបន្ទុកឪពុកម្តាយ ទីលំនៅបច្ចុប្បន្នរស់នៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លោកបានបញ្ជាក់ទៀតថា ជនរងគ្រោះ ជាមនុស្សញៀននឹងថ្នាំ ញៀនផង និងបាត់បង់ស្មារតី ម្តងឆ្កួតម្តងជា ពុំមានការប៉ះទង្គិច ឬរងសំពាធអ្វីពីសំណាក់ក្រុមគ្រួសារនោះឡើយ ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យ ឃើញថាសពជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ។ ឯសាកសព ត្រូវបានប្រគល់ជូន ឪពុក ម្តាយ បងប្អូន សាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី នៅផ្ទះរបស់ខ្លួន ៕

ដោយ ៖ រតនៈ

RELATED ARTICLES