កីឡាករប្រដាល់សញ្ជាតិអាមេរិក Floyd Mayweather ត្រូវបានគេដាក់ចំណាត់ថ្នាក់ជាកីឡា ប្រដាល់ ដែលមានកំណត់ត្រាល្អបំផុតលើពិភពលោក។ Floyd មានកំណត់ត្រាប្រកួត៥០លើកឈ្នះ រហូតឈរលំដាប់លេខ១ ក្នុងតារាង នាំមុខកីឡាប្រដាល់ Manny Pacquiao ដែលមានកំណត់ត្រាប្រដាល់៧១លើក ឈ្នះ៦២ ស្មើ៧ និងចាញ់២។
ចំណែកឯអតីតកីឡាប្រដាល់អាហ្សង់ទីន Carlos Monzon ឈរចំណាត់ថ្នាក់លេខ៣ ដែលមានកំណត់ត្រាប្រដាល់១០០លើក ឈ្នះ៨៧ ស្មើ៣ និងចាញ់៩ និងលុបចោលការប្រកួតម្តង។ ចំណែក Muhamad Ali ឈរចំណាត់ថ្នាក់លេខ៤ មានកំណត់ត្រាប្រដាល់មិនដែលចាញ់ ក្នុងចំណោម៦១លើក គឺឈ្នះ៥៦ និងស្មើ៥។
អ្វីដែលយើងគួរឱ្យកត់សម្គាល់នោះ អ្នកប្រដាល់ទម្ងន់ធ្ងន់ Mike Tyson មិនជាប់ក្នុងចំណាមកីឡាប្រដាល់ឆ្នើមៗទាំង១០រូបនេះទេ។
Mike Tyson ស្ថិតក្នុងុវ័យ៥៣ឆ្នាំ បានប្រកាសវិលត្រឡប់ចូលសង្វៀនប្រដាល់វិញ ប៉ះជាមួយសត្រូវចាស់ Evander Holyfield ឬអាចប៉ះជាមួយ Rocky Marciano និងកីឡាប្រដាល់ Roberto Duran ។
Mike Tyson បានចូលនិវត្តន៍កាលពីឆ្នាំ២០១៥ ជាប់កំណត់ត្រាជាម្ចាស់ជើងឯកទម្ងន់ធ្ងន់វ័យក្មេងបំផុតនៅក្នុងពិភពលោក។ ពេលគ្រងខ្សែក្រវ៉ាត់ទម្ងន់ធ្ងរដំបូង Mike Tyson មានអាយុត្រឹមតែ២០ឆ្នាំ ប៉ុណ្ណោះ។
Floyd Maywether ក្លាយជាអត្តពលិកដែលមានប្រាក់ចំណូលខ្ពស់ជាងគេនៅក្នុងចន្លោះ ឆ្នាំ២០១២-២០១៥។ នេះបើយោងតាមទស្សនាវដ្តី Forbes ៕
ប្រភពពី ៖ Forbes
ប្រែសម្រួលដោយ ៖ ដេត