Saturday, September 21, 2024
Homeព័ត៌មានជាតិគ្រូកីឡាបន្លំស្ទាបសិស្សស្រី នាងប្តឹងជាប់ខ្នោះ

គ្រូកីឡាបន្លំស្ទាបសិស្សស្រី នាងប្តឹងជាប់ខ្នោះ

ខេត្តឧត្តរមានជ័យ៖ បុរសជាគ្រូបង្ហាត់កីឡាប្រចាំសាលាម្នាក់ បានឆ្លៀតឱកាសពេល បង្ហាត់កីឡាដល់សិស្ស ក៏បន្លំលូកស្ទាបសិស្សស្រី របស់ខ្លួន ធ្វើឱ្យនាងខឹង ក៏ប្រាប់រឿងរ៉ាវដល់ ឪពុកម្តាយបានដឹង រួចក៏នាំគ្នាទៅដាក់ពាក្យ បណ្តឹង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពី វេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួននោះ មានឈ្មោះយឿត ណារិន អាយុ ២៦ឆ្នាំ ជាគ្រូបង្ហាត់កីឡាប្រចាំសាលា មានលំនៅ ក្នុងភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះប.ស.ម.ទ អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិ ជាមួយគ្នា។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៦ ខណៈដែលនាងកំពុង ចូលរៀនម៉ោងកីឡាជាមួយនឹងលោកគ្រូកីឡា (ជនសង្ស័យខាងលើ) ស្រាប់តែលោកគ្រូកីឡា រូបនោះ បានឆ្លៀតឱកាសបន្លំលូកស្ទាបបៀតបៀនកេរ្តិ៍ខ្មាសរបស់នាង ។ បន្ទាប់មកពេល ត្រឡប់មកដល់ផ្ទះវិញ នាងក៏យករឿងនេះ ប្រាប់ដល់ឪពុកម្តាយ ទើបឪពុកម្តាយនាងច្រឡោត ខឹង ក៏នាំនាងទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ ខ្លួនគ្រូកីឡាមកចាត់ការតាមច្បាប់តែម្តង ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួល ពាក្យបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ថា កូនស្រីរបស់គាត់  (ក្មេងស្រីរងគ្រោះ) ត្រូវបានជនសង្ស័យជាគ្រូ កីឡាបន្លំបៀតបៀនកេរ្តិ៍ខ្មាសនៅអំឡុងម៉ោង ពេលហាត់កីឡា។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចក៏ចុះឃាត់ខ្លួនជនសង្ស័យជាគ្រូកីឡា រូបនោះយកមកសាកសួរ។

ជនសង្ស័យជាគ្រូកីឡា កំពុងត្រូវបាន សមត្ថកិច្ចធ្វើការសាកសួរមុននឹងរៀបចំកសាង សំណុំរឿងបញ្ជូនខ្លួនទៅចាត់ការបន្តតាមនីតិវិធី ៕

 ដោយ៖ ឡុង

RELATED ARTICLES