Friday, April 26, 2024
Homeព័ត៌មានជាតិឪចុងសុំកូនស្រីរួមភេទ ប្រពន្ធមកទាន់ ធ្លាយរឿងរំលោភកូនស្រី៣ដង

ឪចុងសុំកូនស្រីរួមភេទ ប្រពន្ធមកទាន់ ធ្លាយរឿងរំលោភកូនស្រី៣ដង

ខេត្តតាកែវ៖ បុរសជាឪពុកចុងល្មោភកាមម្នាក់ ឃើញកូនស្រីក្រមុំនៅតែម្នាក់ឯង ក៏ចូល ទៅចាប់ឱបបៀតបៀនកេរ្តិ៍ភេទ និងសុំកូនស្រីរួមភេទជាថ្នូរនឹងប្រាក់២ម៉ឺនរៀល តែនាងមិនព្រម ហើយក៏ត្រូវស្ត្រីជាប្រពន្ធតាមទាន់ ក៏បែកធ្លាយរឿងរ៉ាវធ្លាប់ចាប់រំលោភសេពសន្ថវៈកូនស្រី រហូតដល់បានសម្រេចចំនួន៣ដងរួចមកហើយ ទើបប្រពន្ធទ្រាំមិនបាន ក៏ប្តឹងប៉ូលិសចាប់ខ្លួនប្តី កំហូច រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ នៅព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ។

ករណីឪចុងបៀតបៀនកេរ្តិ៍ភេទកូនស្រី និងសុំកូនស្រីរួមភេទ ដោយសន្យាឱ្យប្រាក់២ម៉ឺន រៀលនេះ បានកើតមានឡើង តាំងពីរសៀល  ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិ ត្រពាំងពន្លុះ ឃុំសំបួរ ស្រុកទ្រាំង។ លុះស្ត្រីជា ម្តាយនារីរងគ្រោះតាមទាន់ ដឹងរឿងប្តីកំហូចធ្លាប់ រំលោភសេពសន្ថវៈកូនស្រី៣ដង ក៏ប្តឹងសមត្ថ- កិច្ចចាប់ខ្លួន និងត្រូវសមត្ថកិច្ចរៀបចំកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦។

នារីរងគ្រោះដែលត្រូវឪចុងចាប់រំលោភ សេពសន្ថវៈបានសម្រេចចំនួន៣ដងនោះ មាន ឈ្មោះរ.ណ អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិ កើតហេតុខាងលើ។ ចំណែកជនសង្ស័យល្មោភ កាម មានឈ្មោះសិត អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះ ជាមួយគ្នា។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ នៅរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ខណៈដែលនាង  កំពុងដាក់ដាំទឹកឆុងមីហូបនៅក្នុងផ្ទះបាយ ស្រាប់ តែលេចមុខជនសង្ស័យជាឪចុងចូលមកចាប់ឱប នាង និងបានប្រើដៃលូកស្ទាបសព្វរាងកាយរបស់ នាង បន្ទាប់មកឪចុងនេះ ក៏បានលួងលោមសុំ នាងរួមរ័កមេត្រី ដោយសន្យាឱ្យប្រាក់នាងចំនួន ២ម៉ឺនរៀល ប៉ុន្តែនាងមិនព្រម ក៏រើបម្រះ ធ្វើឱ្យ ឮដល់ម្តាយចូលមកទាន់តែម្តង។

នារីរងគ្រោះ បន្តថា លុះម្តាយតាមទាន់  ក៏សួរនាំនាងនិងឪចុង ទើបនាងទ្រាំលាក់បាំង តទៅទៀតលែងបាន ក៏ប្រាប់ឱ្យម្តាយដឹងការពិត ថា នាងធ្លាប់ត្រូវបានឪចុងកំហូចនេះចាប់រំលោភ សេពសន្ថវៈរហូតដល់បានសម្រេចចំនួន៣ដង មកហើយ។ កាលនោះនៅអំឡុងឆ្នាំ២០១៣ ខណៈដែលនាងជាមួយម្តាយបង្កើតព្រមទាំង ឪចុងបាននាំគ្នាចេញទៅធ្វើការជាកម្មករចំការ កៅស៊ូនៅខេត្តរតនគិរីជាមួយគ្នា នៅថ្ងៃមួយ ខណៈដែលម្តាយនាងបានផឹកស្រាស្រវឹង ស្រាប់តែ ឪចុងបានឆ្លៀតឱកាសចាប់នាងរំលោភសេព-សន្ថវៈ បំផ្លាញព្រហ្មចារីរបស់នាងគ្មានសល់ តាំងពីថ្ងៃនោះមក។ បន្តបន្ទាប់មកទៀត ឪចុងបានរកឱកាសចាប់នាងរំលោភជាបន្តបន្ទាប់រហូតដល់បានសម្រេចចំនួន២ដងទៀត។ តាំងពី នោះមកនាងចេះតែព្យាយាមប្រយ័ត្នខ្លួន ទើប ឪចុងលែងអាចចាប់នាងរំលោភបានទៀត ស្រាប់តែមកដល់ថ្ងៃកើតហេតុ ឪចុងក៏ប្រុងចាប់រំលោភ នាងសាជាថ្មីម្តងទៀត និងបានព្យាយាមលួង លោមឱ្យលុយនាង២ម៉ឺនរៀល ដើម្បីឱ្យនាង ព្រមរួមរ័កជាមួយទៀតផង តែនាងមិនព្រម ទីបំផុតក៏បែកធ្លាយរឿងរ៉ាវ ទើបម្តាយបាននាំ នាងទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍រហូតឈានដល់ការចាប់ឃាត់ខ្លួនឪចុង យកទៅចាត់ការតាមច្បាប់តែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជា ឪចុងឈ្មោះសិត បានសារភាពថា រូបគេពិតជា ធ្លាប់បានធ្វើសកម្មភាពរំលោភសេពសន្ថវៈកូនស្រីដូចអ្វីដែលនាងបានចោទប្រកាន់ពិតមែន ។

បន្ទាប់ពីទទួលបានចម្លើយសារភាពពីជន- សង្ស័យ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៥ ខែតុលា ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

RELATED ARTICLES