កាលពីថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ ២០២០ បានឱ្យដឹងថា លោក Quique Setien គ្រូបង្វឹកក្លឹប Barcelona បាននិយាយថា ខ្សែប្រយុទ្ធ Lionel Messo អាចចូលបាន ពេលប៉ះជាមួយក្លឹប Malorca បើទោះជាមានរបួសតិចតួចក៏ដោយ។
ខ្សែប្រយុទ្ធ Lionel Messi ហ្វឹកហាត់តែម្នាក់ឯងកាលពីថ្ងៃសៅរ៍ នៅពហុកីឡដ្ឋាន Camp Nou បន្ទាប់ពីខកខានការហ្វឹកហាត់រួមគ្នា២លើកកន្លងមក។
នៅពេលត្រូវសួរថា តើកីឡាករខ្សែប្រយុទ្ធ Messi អាចវិលត្រឡប់មកប្រកួតបាននៅថ្ងៃបើកឆាកដំបូង លោក Quique Setien បានឆ្លើយថា Messi នឹងមិនមានបញ្ហាអ្វីធំដុំនោះទេ។ របួសភ្លៅខាងស្តាំរបស់គេមិនធ្ងន់ធ្ងរទេ។
ក្លឹប Barcelona កាលពីថ្ងៃសុក្រសប្តាហ៍មុន បានសម្តែងការព្រួយបារម្ភដោយសារតែកីឡាករខ្សែប្រយុទ្ធរូបនេះ អវត្តមាន២ប្រកួត។ កីឡាករវ័យ៣២ឆ្នាំ ធ្លាប់អវត្តមាន៦សប្តាហ៍ ក្នុងចន្លោះខែសីហា និងកញ្ញា ដោយសាររបួសកំភួនជើង ហើយនៅដំណាច់ខែកញ្ញា Messi បានខកខានមួយប្រកួតទៀតដោយសាររបួសសាច់ដុំភ្លៅឆ្វេង។
បន្ទាប់ជាពីរបួស Messi ស៊ុតបាល់បញ្ចូល២៤គ្រាប់ ក្នុងការបង្ហាញវត្តមាន៣១ប្រកួត ជួយឱ្យក្លឹប Barcelona ឈរកំពូលតារាង មាន២ពិន្ទុនាំមុខ Real Madrid។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់អេស្ប៉ាញ នឹងចាប់ផ្តើមដំណើរនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា រវាងក្រុម Seville និង Betis ខណៈ ដែល Barcelona ត្រូវធ្វើដំណើរទៅផ្ទះរបស់ Malorca នៅថ្ងៃអាទិត្យនេះ។
ការប្រកួតបាល់ទាត់អេស្ប៉ាញ បានផ្អាកសកម្មភាពតាំងពីកណ្តាលខែមីនា ដោយសារជំងឺកូវីដ-១១៩៕
ប្រភពពី ៖ AFP
ប្រែសម្រួលដោយ ៖ ដេត