Thursday, April 25, 2024
Homeព្រឹត្តិការណ៍សង្គមចាប់ខ្លួនជនជាតិវៀតណាម​ម្នាក់ អុកឡុកទីសា្នក់ការចុះបោះឆ្នោតផ្សារដើមថ្កូវ

ចាប់ខ្លួនជនជាតិវៀតណាម​ម្នាក់ អុកឡុកទីសា្នក់ការចុះបោះឆ្នោតផ្សារដើមថ្កូវ

ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ ស្រវឹងស្រា ចូលទៅអុកឡុកនៅការិយាល័យបោះឆ្នាតផ្សារដើមថ្កូវ ត្រូវបានមន្រ្តីគ.ជ.ប ប្តឹងទៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះទៅឃាត់ខ្លួនយកមកសាកសួរនៅអធិការខណ្ឌចំការមន ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី០៥ ខែតុលា នៅចំណុចស្នាក់ការចុះឈ្មោះបោះឆ្នោតសាលាសង្កាត់ផ្សារដើមថ្កូវ ក្រុម១៧ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

បុរសជនជាតិវៀតណាមកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ(០១០៨៦៨៥១៤)មានឈ្មោះ សុខ សុផល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះជួល ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

dfdsffds

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានជិះម៉ូតូ១គ្រឿងទៅប្តឹងនៅការិយាល័យចុះឈ្មោះបោះឆ្នោះថា មានគ្រួសារនៅជិតផ្ទះរបស់គេឈ្លោះប្រកែកគ្នា ពេលនោះមន្រ្តីចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ផ្សារដើមថ្កូវ បានប្រាប់ឲ្យទៅប្តឹងនៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ស្រាប់តែជនបង្កជិះម៉ូតូចេញទៅបាត់ទាំងក្នុងស្ថានភាពស្រវឹង មួយសន្ទុះក្រោយមក ស្រាប់តែជនបង្កត្រឡប់មកការិយាល័យចុះឈ្មោះបោះឆ្នោតម្តងទៀត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក មានឈ្មោះ សុខ សុផល មានអាស័យ ដ្ឋានផ្លូវលំ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទើបមន្រ្តីចុះឈ្មោះបោះឆ្នោតបានប្រាប់ថា ខុសសង្កាត់ដែលរស់នៅ បើអញ្ចឹងត្រូវមានសាក្សីដែលអះអាងថា ពិតជារស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវពិតប្រាកដមែន ទើបអាចចុះឈ្មោះបាន គ្រាន់តែមន្រ្តីចុះឈ្មោះប្រាប់ភ្លាមៗ ស្រាប់តែជនបង្កខឹងបានឡូឡាអុកឡុកដើរទះតុការិយាល័យចុះឈ្មោះបោះឆ្នោត ទើបមន្រ្តីចុះឈ្មោះបោះឆ្នោតបានប្តឹងទៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួនជនបង្កយកទៅផ្តន្ទាទោសតាមច្បាប់ ។

ffsdffds

គួរបញ្ជាក់ផងដែរថា បុរសខាងលើនិយាយភាសាខ្មែរអត់ច្បាស់ហើយបានប្រាប់ថា ខ្លួនជាជនជាតិវៀតណាម ប៉ុន្តែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៕

ដោយ៖ គួន ចំរើន

RELATED ARTICLES