Friday, November 29, 2024
Homeកីឡាអន្ដរជាតិប្រេស៊ីល ដកខ្លួនចេញពីការដេញថ្លៃធ្វើ ម្ចាស់បាល់ទាត់ពិភពលោកស្ត្រី២០២៣

ប្រេស៊ីល ដកខ្លួនចេញពីការដេញថ្លៃធ្វើ ម្ចាស់បាល់ទាត់ពិភពលោកស្ត្រី២០២៣

សហព័ន្ធបាល់ទាត់ប្រេស៊ីល បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ ថា ប្រទេសប្រេស៊ីល បានដកខ្លួនចេញពីការដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោកស្ត្រី ឆ្នាំ២០២៣។

ការប្រកាសដកខ្លួនចេញដោយសារតែរដ្ឋាភិបាលប្រេស៊ីល មិនបានពិចារណានឹងការធានាផ្នែកហិរញ្ញវត្ថុសម្រាប់ដំណើរការរៀបចំត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ដោយសារតែបច្ចុប្បន្នប្រទេសប្រេស៊ីល កំពុងរងការវាយប្រហារយ៉ាងខ្លាំងដោយជំងឺកូវីដ-១៩។

កីឡាការនីប្រស៊ីល ប្រកួតក្នុងពានរង្វាន់បាល់ទាត់ស្ត្រី នាពេលកន្លងមក

នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់ប្រេស៊ីល បានឱ្យដឹងថា ដោយសារតែវិបត្តិហិរញ្ញវត្ថុ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ រដ្ឋាភិបាលប្រេស៊ីល មិនបានគិតគូរអំពីបញ្ហានេះ។ ប្រទេសប្រេស៊ីល ធ្លាប់ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាធំៗអន្តរជាតិ ដោយរួមបញ្ចូលទាំងបាល់ទាត់ពិភពលោក២០១៤ កីឡាអូឡាំពិក២០១៦ និងពានរង្វាន់ Copa America ២០១៩។

ការដកខ្លួនចេញរបស់ប្រទេសប្រេស៊ីល មានន័យថា កូឡុំប៊ី ជប៉ុន និងសហម្ចាស់ផ្ទះ អូស្ត្រាលី-នូវែលសេឡង់ ត្រូវប្រកួតប្រជែងគ្នាដើម្បីទទួលការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិស្ត្រី ចំនួន៣២ក្រុម៕

ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES