កីឡាករខ្សែបម្រើ Ander Herrera បាននិយាយថាក្លឹបបិសាចក្រហម Man Utd នឹងនាំយកភាពខ្លាំងវិលត្រឡប់មកវិញបន្ទាប់ពីកីឡាករទាំងអស់បញ្ចប់យុទ្ធនាការ ប្រកួតជម្រុះបាល់ទាត់ពិភពលោកនៅដើមសប្តាហ៍ក្រោយ ។
Herrera បាននិយាយថា៖’’ យើងធ្លាប់ចាញ់បីលើកជាប់ៗគ្នា ដូច្នេះយើងត្រូវតែជៀសវាងកុំឲ្យហេតុការណ៍ដ៏អាក្រក់នេះកើតឡើងសាជាថ្មីម្តងទៀត។ យើងត្រូវតែពង្រឹងសមត្ថភាព និង បច្ចេកទេសប្រកួតឡើងវិញ ជាពិសេសពេលជួបជាមួយក្រុមធំៗពីរគឺ Livepool និង Chelsea ដែលជាការប្រកួតសំខាន’’។
គួររំឮកថា ក្លឹបបិសាចក្រហម Man Utd ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក ម៉ូរីញ៉ូ ៧ប្រកួតកន្លងមកនេះគឺ ឈ្នះ៤ ស្មើ ១និងចាញ់២ ប្រកួត មាន៥ពិន្ទុ ស្ថិតនៅលំដាប់លេខរៀងទី៦ ក្នុងតារាងអង់គ្លេសប្រឺមីញេលីក ។
ដោយ៖ ហេង ដេត