Friday, November 29, 2024
Homeកីឡាអន្ដរជាតិរដូវកាល 2018-2019 ក្របខណ្ឌ English Premier League ខាតបង់ទឹកប្រាក់ជាច្រើនលានដុល្លារ

រដូវកាល 2018-2019 ក្របខណ្ឌ English Premier League ខាតបង់ទឹកប្រាក់ជាច្រើនលានដុល្លារ

យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងក្លឹបបាល់ទាត់ក្របខណ្ឌ Premier League ខាតបង់ទឹកប្រាក់ជាង៧៦៣លានដុល្លារ នៅក្នុងរដូវកាល២០១៨-២០១៩ មុនពេលដែលរងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩។

ចំណែកអ្នកជំនាញវិភាគហិរញ្ញវត្ថុបាល់ទាត់ បានបង្ហាញឱ្យដឹងដែរថា ក្លឹបទាំង២០នៅក្នុងក្របខណ្ឌ English Premier League បានខាតបង់ប្រាក់ចំណូលជាច្រើន បើទោះជាកំណត់ត្រាប្រាក់ចំណូលក្នុងរដូវកាល២០១៨-២០១៩ មានចំនួន៦,៦ពាន់លានដុល្លារក៏ដោយ។

ផលប៉ះពាល់ហិរញ្ញវត្ថុ ដោយសារជំងឺកូវីដ-១៩ វាកាន់តែធ្វើឱ្យក្លឹបបាល់ទាត់នៅ Premier League ប្រឈមមុខកាន់តែខ្លាំង បើទោះជាគេបានសម្រេចវិលត្រឡប់មកបន្តការប្រកួតបញ្ចប់រដូវកាលក៏ដោយ។

ក្លឹបបាល់ទាត់ English Premier League ត្រូវសងលុយជាង៤២០លានដុល្លារ ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលក្លឹបទាំងអស់ត្រូវខាតបង់ប្រាក់ចំណូល១៦០លានដុល្លារ គិតទៅប្រាក់ចំណូលថ្ងៃប្រកួតដែលបានមកពីការលក់សំបុត្រ និងដៃគូផ្សព្វផ្សាយពាណិជ្ជកម្មមួយ។

ការខាតបង់នៅក្នុងក្របខណ្ឌ Premier League ត្រូវបានគេមើលឃើញថា អាចបណ្តាលមកពីប្រាក់ឈ្នួលកីឡាករមានការកើនឡើងយ៉ាងខ្លាំង។

យោងតាមរបាយការណ៍វិភាគហិរញ្ញវត្ថុ បានឱ្យដឹងថា ក្លឹបបាល់ទាត់ទាំង២០ នៅក្របខណ្ឌ Premier League ត្រូវចំណាយជិត៤ពាន់លានដុល្លារ សម្រាប់ថ្លៃឈ្នួលកីឡាករ៕

ប្រភពពី ៖ AFP
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES