យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចេញផ្សាយនៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការជាន់ខ្ពស់បារាំង បានសម្រេចឱ្យក្លឹបបាល់ទាត់បាតតារាង ចំនួន២ គឺ Ameins និង Toulouse បន្តលេងនៅក្របខណ្ឌបារាំង D1 ដដែល ប៉ុន្តែតុលាការច្រានចោលបណ្តឹងរបស់ក្លឹប Lyon ដែលប្តឹងអំពីការសម្រេចលុបចោលការប្រកួតបារាំង D1។
ការប្តឹងរបស់ក្លឹប Lyon ដោយសារតែវាប៉ះពាល់ទៅនឹងកៅអីប្រកួតពានរង្វាន់អឺរ៉ុប ដែលធ្វើឲ្យគេបាត់បង់ ក្រោយរដ្ឋាភិបាលបារាំង ប្រកាសលុបចោលនៅក្នុងសេចក្តីថ្លែងការណ៍របស់តុលាការកំពូលបារាំង បានសម្រេចថា បណ្តឹងរបស់ក្លឹប Lyon ត្រូវបានចាត់ទុកជាមោឃៈ ហើយរដ្ឋាភិបាលបារាំង នៅតែសម្រេចលុបចោលការប្រកួតដដែល ប៉ុន្តែផ្អាកមិនមានការកាត់ចោលនោះទេ។
លីកបាល់ទាត់អាជីពបារាំង បានសម្រេចលុបចោលការប្រកួតកាលពីចុងខែមេសា ដោយសារតែជំងឺកូវីដ-១៩។ តុលាការបារាំង ក៏បានបញ្ជាឱ្យលីកបាល់ទាត់បារាំង ពិនិត្យមើលឡើងវិញជាមួយសហព័ន្ធបាល់ទាត់លើសំណើផ្លាស់ប្តូរទម្រង់ដែលអាចបន្ថែមចំនួនក្រុមរហូតដល់២២ នៅក្នុងក្របខណ្ឌ D1។
ការសម្រេចរបស់តុលាការបារាំង ត្រូវបានធ្វើឡើងបន្ទាប់ពីក្លឹប Ameins និង Toulouse ដាក់ពាក្យបណ្តឹងប្រឆាំងជំទាស់ទៅនឹងការកាត់ទៅលីកក្រោម ខណៈដែលប្រធានក្លឹប Lyon លោក Jean-Michel Aulas បានតវ៉ាប្រឆាំងនឹងការសម្រេចចិត្តលុបចោលការប្រកួតរដូវកាលនេះ។
ក្លឹប Lyon ដែលបានឡើងមកដល់វគ្គ១៦ក្រុម Uefa Champion League ស្ថិតនៅលំដាប់លេខ៧ ក្នុងតារាងក្រៅតំបន់ប្រកួតពានរង្វាន់អឺរ៉ុប ដែលធ្វើឱ្យក្រុមរបស់គេមិនសុខចិត្ត។ បន្ទាប់ពីប្រកាសលុបចោលក្លឹប Paris SG ត្រូវបានគេប្រកាសឱ្យឈ្នះជើងឯកបារាំង D1 ដែលជាពានរង្វាន់ជើងឯកលើកទី៧ ក្នុងរយៈពេល៨ឆ្នាំចុងក្រោយ។
ក្រៅពីកាត់ក្តីឱ្យក្លឹប Ameins និង Toulouse មិនធ្លាក់ទៅលីកក្រោមតុលាការបារាំង ក៏បានសម្រេចមិនឱ្យក្រុមកំពូលទាំង២ នៅក្នុងលីកទី២ មិនឱ្យឡើកមក D1 ផងដែរ៕
ប្រភពពី ៖ AFP
ប្រែសម្រួលដោយ ៖ ដេត