Wednesday, June 18, 2025
Homeព័ត៌មានជាតិនាយក​រដ្ឋ​មន្រ្តី​កម្ពុជា សមា​ជិក​ព្រឹទ្ធ​សភា​អាមេរិក សរសើរ​ការ​ដឹក​នាំ​ប្រទេស

នាយក​រដ្ឋ​មន្រ្តី​កម្ពុជា សមា​ជិក​ព្រឹទ្ធ​សភា​អាមេរិក សរសើរ​ការ​ដឹក​នាំ​ប្រទេស

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក ដុន បេនតុន (Don Benton) បានផ្ញើលិខិតមួយ ជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តែងការសោកស្តាយ និងអាម៉ាស់ចំពោះការទទួលព័ត៌មានមិនពិត និងការសម្រេចចិត្តដែលមានចេតនានយោបាយ ពីតំណាងរាស្ត្រអាមេរិក ចំពោះប្រទេសកម្ពុជា។ ជាមួយគ្នានេះ សមាជិកព្រឹទ្ធសភាអាមេរិករូប នេះ បានកោតសរសេរូចំពោះភាពឈ្លាសវៃក្នុង ការដឹកនាំប្រទេសរបស់សម្តេចហ៊ុន សែន រយៈ ពេល៣០ឆ្នាំចុងក្រោយនេះ ថែរក្សាប្រទេស កម្ពុជា ឱ្យមានសេរីភាព សន្តិភាព សុវត្ថិភាព និងវិបុលភាព។

លិខិតរបស់លោក Don Benton សមាជិក ព្រឹទ្ធសភា រដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ផ្ញើជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបកប្រែក្រៅផ្លូវការដោយខុទ្ទកាល័យសម្តេច នាយករដ្ឋមន្ត្រី ចេញផ្សាយកាលពីថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០១៦ នោះមានខ្លឹមសារទាំងស្រុង ថា “ឯកឧត្តមហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ

នាយករដ្ឋមន្ត្រីហ៊ុន សែន ជាទីគោរព!

ខ្ញុំមានបំណងសរសេរជូនឯកឧត្តម ដើម្បី ជម្រាបជូនអំពីភាពអាម៉ាស់របស់ខ្ញុំនៅពេល ដែលខ្ញុំបានឮពីសេចក្តីសម្រេចចិត្តដែលមាន ចេតនាខាងនយោបាយនិងមិនទទួលបានព័ត៌មាន ពេញលេញ ដែលបានចេញក្នុងពេលថ្មីៗនេះ ដោយតំណាងរាស្ត្រ Alan Lowenthal ពីរដ្ឋ កាលីហ្វ័រនី។ សេចក្តីសម្រេចចិត្តនេះ ពោរពេញ ទៅដោយទស្សនៈខុសឆ្គង និងការភូតកុហក ទាំងស្រុងអំពីព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំមិនជឿថា តំណាងរាស្ត្រ Lowenthal  បានទៅធ្វើទស្សនកិច្ចនៅកម្ពុជាទេ (ប៉ុន្តែប្រសិន បើគាត់ធ្លាប់ទៅព្រះរាជាណាចក្រកម្ពុជា គាត់ ហាក់ដូចជាមិនបានយល់ដឹងច្រើនឡើយ)។ ខ្ញុំបានទៅទស្សនាប្រទេសដ៏ស្រស់ស្អាតរបស់ ឯកឧត្តម ដូចឯកឧត្តមបានជ្រាបហើយ ខ្ញុំបាន ចំណាយពេលស្វែងយល់ពីប្រជាជនដ៏រស់រវើក ព្រមទាំងប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏អស្ចារ្យ នៃ ប្រទេសកម្ពុជា របស់ឯកឧត្តម។ សេចក្តីសម្រេចចិត្តនេះបានធ្វើការទាមទារក្លែងក្លាយមួយឱ្យ មានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ដោយ ធ្វើមិនដឹងមិនឮចំពោះការពិតដែលធ្លាប់មាន ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ក្នុងរយៈ ពេល៣០ឆ្នាំចុងក្រោយនេះ។

រដ្ឋបាលរបស់ឯកឧត្តមក៏បានការពារប្រទេស កម្ពុជា ពីការគ្រប់គ្រងបែបកុម្មុយនីស្ត និង សង្គមនិយម ដែលអាចធ្វើឱ្យមានការប៉ះពាល់ ធ្ងន់ធ្ងរដល់សេរីភាព និងសន្តិសុខរបស់ពលរដ្ឋ កម្ពុជា ដែលបានទទួលក្រោមការដឹកនាំរបស់ ឯកឧត្តម។

ប្រសិនបើពលរដ្ឋនៃប្រទេសកម្ពុជា មាន កង្វល់និងចង់ឱ្យមានការផ្លាស់ប្តូរនៅក្នុងច្បាប់ ដែលគ្រប់គ្រងប្រទេសរបស់គេនោះ គេមាន សេរីភាពដើម្បីដោះស្រាយបញ្ហាទាំងនោះ តាមរយៈសមាជិករដ្ឋសភាដែលត្រូវបានជ្រើសតាំង តាមរយៈការបោះឆ្នោតដោយសេរីនោះ។ នេះ គឺរបៀបដែលរដ្ឋាភិបាលសេរីត្រូវធ្វើ។

ការរំជើបរំជួលសង្គមក្នុងប្រទេសណាមួយ ជាពិសេសក្នុងប្រទេសតូចតាចដូចជាប្រទេស កម្ពុជា នឹងបណ្តាល ឱ្យមានការបាត់បង់វិនិយោគ បរទេស និងមានផលប៉ះពាល់អាក្រក់ដល់សេដ្ឋកិច្ច ដែលនឹងធ្វើឱ្យអ្វីៗទាំងអស់កាន់តែអាក្រក់ ទៅសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ស្ថិរភាព និងសន្តិភាព មានសារសំខាន់ណាស់ ចំពោះការ ថែរក្សាលទ្ធិប្រជាធិបតេយ្យ និងទំនុកចិត្តពីដៃគូ ពាណិជ្ជកម្មបរទេស។ គឺស្ថិរភាពនេះហើយ ដែលបាននាំកម្ពុជា ឱ្យសម្រេចបាននូវជោគជ័យ ថ្មីៗជាច្រើននាពេលកន្លងនេះ។

ខ្ញុំសូមអបអរសាទរជាថ្មីជូនចំពោះឯកឧត្តម ដែលបានថែរក្សាប្រទេសឱ្យមានសេរីភាព សុវត្ថិភាព និងវិបុលភាពក្នុងអំឡុងពេល៣០ឆ្នាំ ចុងក្រោយនេះ។ សេដ្ឋកិច្ច និងគុណភាពនៃ ជីវភាពរស់នៅសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប បានកើនឡើងជាលំដាប់ ក្រោមការដឹកនាំរបស់ ឯកឧត្តម ដែលជាមូលហេតុនាំឱ្យឯកឧត្តម ត្រូវបានជាប់ឆ្នោតជាថ្មីបន្តទៀត ដោយសំឡេង ភាគច្រើន បើទោះបីជាមានការភូតកុហក និង យុទ្ធនាការបំភ្លៃព័ត៌មានរបស់ពួកអ្នករិះគន់ក៏ដោយ។

ជាការគួរឱ្យសោកស្តាយ យុទ្ធនាការបំភ្លៃ ព័ត៌មាននេះ បានបោកប្រាស់មនុស្សមួយចំនួន ដូចជាសមាជិកសភា Lowenthal ឱ្យជឿថា រដ្ឋាភិបាលរបស់ឯកឧត្តម បានសង្កត់សង្កិន ប្រជាពលរដ្ឋរបស់ខ្លួន។

ឯកឧត្តម និងខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជា ភាគច្រើនដែលមានការគិតគូរពេញលេញ ដែល នឹងបន្តបោះឆ្នោត ជូនឯកឧត្តមសាជាថ្មី បានដឹង ថា គ្មានអ្វីប្រសើរជាងការពិតនោះទេ។ ការ ដឹកនាំដ៏ឈ្លាសវៃ និងច្បាស់លាស់របស់ឯកឧត្តម  មានសារសំខាន់ណាស់ចំពោះការដឹកនាំប្រជាជនកម្ពុជាក្នុងអន្តរកាល ពីរបបប្រល័យពូជសាសន៍ ដ៏សែនរន្ធត់ក្នុងទសវត្ស៧០ មកកាន់សករាជថ្មី នៃវិបុលភាពខាងសេដ្ឋកិច្ចនិងសេរីភាពបុគ្គល។

ខ្ញុំនឹងបន្តចែករំលែកការពិតនៃជោគជ័យ របស់ឯកឧត្តម និងសេរីភាពដ៏ធំធេងដែលពលរដ្ឋកម្ពុជា បានទទួល ជាមួយនឹងសហការីរបស់ ខ្ញុំក្នុងរដ្ឋាភិបាល និងក្នុងវិស័យឯកជន ដូចដែល ខ្ញុំបានបន្តលើកទឹកចិត្តការធ្វើវិនិយោគនៅក្នុង ប្រទេសដ៏អស្ចារ្យរបស់ឯកឧត្តម៕

ដោយស្មោះស្មគ្រ័”៕

RELATED ARTICLES