យោងតាមប្រភពព័ត៌មាន Daily Star ចេញផ្សាយនៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា Philippe Coutinho បានអង្វរលោក Jurgen Klopp សុំវិលត្រឡប់មកលេងជាមួយ Liverpool។
កីឡាករសញ្ជាតិប្រេស៊ីល រូបនេះ បានចាកចេញពីក្លឹប Liverpool កាលពីឆ្នាំ២០១៨ ទៅលេងឱ្យ Barcelona ក្នុងតម្លៃខ្លួន១៣០លានដុល្លារ។ Coutinho ផុតកុងត្រាខ្ចីជើងជាមួយក្លឹប Bayern ហើយក្លឹបនេះមិនព្រមទិញផ្តាច់នោះទេ។
កីឡាករខ្សែបម្រើ Philippe Coutinho បានសុំអង្វរលោក Jurgen Klopp ដោយផ្ទាល់ ហើយព្រមទទួលកាត់ប្រាក់ឈ្នួលប្រចាំសប្តាហ៍ថែមទៀត ឱ្យតែបានមកលេងនៅក្លឹបចាស់នេះវិញ។
ទាក់ទងនឹងបញ្ហានេះ គ្រូបង្វឹកក្លឹប Liverpool បាននិយាយថា ទីកន្លែងតែមួយគត់ដ៏ល្អរបស់ Philippe Coutinho គឺពហុកីឡដ្ឋាន Anfield ។
លោកបានបន្តទៀតថា Philippe Coutinho ស្រឡាញ់ក្លឹប Liverpool ដូច្នេះក្លឹបត្រូវតែទុកកន្លែងមួយពេលដែលគាត់វិលត្រឡប់មកវិញ។ យើងនឹងបន្ថែមកីឡាករម្នាក់ដែលមានសមត្ថភាពដូច Countinho ។
ការចង់វិលត្រឡប់មកក្លឹបចាស់វិញ ដោយសារតែក្លឹប Barcelona បានប្រាប់កីឡាកររូបនេះឱ្យស្វែងរកក្លឹបថ្មីសម្រាប់រដូវកាលក្រោយ៕
ប្រភពពី ៖ Daily star
ប្រែសម្រួលដោយ ៖ ដេត