Friday, November 29, 2024
Homeកីឡាអន្ដរជាតិMan UTD លក់ Andreas Pereira ប្តូរយក Van de Beek

Man UTD លក់ Andreas Pereira ប្តូរយក Van de Beek

សម្រាប់រដូវកាលដោះដូររដូវក្តៅខាងមុខ ក្លឹប Man UTD នឹងលក់កីឡាករខ្សែបម្រើ Andreas Pereira ដើម្បីយកលុយទិញខ្សែបម្រើ Donny van de Beek ពីក្លឹបបាល់ទាត់ហូឡង់ Ajax ។ នេះបើយោងតាមប្រភពព័ត៌មាន Daily Star ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។

កីឡាករសញ្ជាតិហូឡង់រូបនេះ ត្រូវបានក្លឹបបាល់ទាត់ធំៗជាច្រើននៅតំបន់អឺរ៉ុប ចាប់អារម្មណ៍ចង់បាន ដែលក្នុងនោះក៏មាន Real Madrid ផងដែរ។

កីឡាករ Andreas Pereira

ប្រភពព័ត៌មានខាងលើ បានឱ្យដឹងថា កីឡាករវ័យ២៣ឆ្នាំរូបនេះ មានតម្លៃខ្លួនប្រហែល៥៤លានដុល្លារ។ រដូវកាលដោះដូរនឹងបើកនៅខែក្រោយ បើទោះរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ក៏ដោយ។

កាលពីមុន លោក Ole Gunnar Solskjaer ធ្លាប់បាននិយាយថា ក្លឹបមានលុយគ្រប់គ្រាន់សម្រាប់ទិញដូរកីឡាករ ប៉ុន្តែក្រោយផ្ទុះជំងឺកូវីដ-១៩ ធ្វើឱ្យក្លឹបមានផលប៉ះពាល់បញ្ហាហិរញ្ញវត្ថុ។

តាមពិតទៅ ពីមុនមក ក្លឹប Man UTD ចង់បានកីឡាករខ្សែបម្រើប្រយុទ្ធ Kai Havertz របស់ក្លឹប Leverkusen ប៉ុន្តែកីឡាកររូបនេះមានតម្លៃខ្លួនខ្ពស់ពេក គឺរហូតដល់៩៣លានដុល្លារ ទើបធ្វើឱ្យគេងាកមកចាប់អារម្មណ៍ Donny van de Beek ។

កីឡាករ Donny van de Beek

កីឡាករ Andreas Periera ត្រូវបាននៅក្នុងក្របខណ្ឌ ​English Premier League ចំនួន៣ចាប់អារម្មណ៍ ដែលក្នុងនោះ រួមមាន Everton, West Ham និង Newcastle។

គួររំឭកថា Donny van de Beek បានមករួមរស់ជាមួយក្លឹប Ajax តាំងពីឆ្នាំ២០១៥ ក្រោយផ្ទេរមកពីក្លឹបយុវជន Ajax ។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន២៨គ្រាប់ ក្នុងការបង្ហាញវត្តមាន១១៨ប្រកួត៕

ប្រភពពី ៖ Daily Star
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES