បន្ទាប់ពីទទួលដំណឹងថា ក្លឹប Man UTD បានដាក់ខ្សែបម្រើប្រយុទ្ធ Jack Grealish ក្នុងបញ្ជីអាទិភាពទិញដូរកីឡាកររដូវក្តៅខាងមុខ ក្លឹប Aston Villa បានដាក់តម្លៃខ្លួនកីឡាកររូបនេះ រហូតដល់ជាង១០០លានដុល្លារ។
ការដាក់តម្លៃខ្លួនដ៏ខ្ពស់បែបនេះ គឺក្នុងគោលបំណងទប់ស្កាត់មិនឱ្យ Jack Grealish ចាកចេញពីក្លឹប។ កីឡាករខ្សែបម្រើប្រយុទ្ធ Jack Grealish ត្រូវបានក្លឹបជាច្រើនចាប់អារម្មណ៍ចង់បាន បន្ទាប់ពីឃើញទម្រង់លេងរបស់គេបានល្អ គឺស៊ុតបាល់បញ្ចូលទី៧គ្រាប់ និងជួយមិត្តរួមក្រុម៦លើក។
ខ្សែបម្រើប្រយុទ្ធរូបនេះ អាចជួយឱ្យក្លឹប Aston Villa ទំនងជាអាចជួយឱ្យក្លឹបនេះរួចផុតពីតំបន់កាត់ចោលក្រោយចប់រដូវកាល។ Aston Villa បច្ចុប្បន្នស្ថិតនៅលំដាប់លេខ២ បាតតារាង មាន២៥ពិន្ទុ នៅមានឱកាសរួចផុតពីតំបន់កាត់ចោល ប្រសិនបើគេស្វែងរកបានជ័យជម្នះប៉ុន្មានប្រកួតចុងក្រោយ។
ទាក់ទងនឹងការដាក់តម្លៃខ្លួននេះ គេមិនទាន់ឃើញមានប្រតិកម្មបែបណាពីក្លឹប Man UTD នៅឡើយទេ។ ក្លឹប Man UTD គ្រោងចំណាយលុយជាង២៥០លានដុល្លារ ដើម្បីទិញខ្សែប្រយុទ្ធ Harry Kane ពីក្លឹប Tottenham ឬ១២៥លានដុល្លារ សម្រាប់កីឡាករខ្សែបម្រើប្រយុទ្ធ Jadon Sancho ក្លឹប Dortmund ដ។
ដោយសារតែកីឡាករទាំង២ខាងលើនោះ មានតម្លៃខ្លួនខ្ពស់ពេក ទើប Man UTD ងាកមកចាប់ អារម្មណ៍ចង់បាន Jack Grealish ជំនួសវិញ។
កីឡាករវ័យ២៤ឆ្នាំ បានចូលមកលេងឱ្យ ក្លឹប Aston Villa តាំងពីឆ្នាំ២០១២ ប៉ុន្តែធ្លាប់ត្រូវបានក្លឹបឱ្យទៅក្លឹ Notts County ខ្ចីជើងមួយរដូវកាល(២០១៣-២០១៤) នៅជាមួយ Aston Villa ធ្លាប់ស៊ុតបាល់បាន២២គ្រាប់ ក្នុងការបង្ហាញវត្តមាន១៤៤ប្រកួត៕
ប្រភពពី ៖ BBC Sport
ប្រែសម្រួលដោយ ៖ ដេត