Thursday, April 25, 2024
Homeព័ត៌មានជាតិភ្លើងប្រច័ណ្ឌ ! រករឿងវាយប្រពន្ធស្ទើររាល់ថ្ងៃ ទ្រាំមិនបានរត់ទៅប្តឹងសមត្ថកិច្ច

ភ្លើងប្រច័ណ្ឌ ! រករឿងវាយប្រពន្ធស្ទើររាល់ថ្ងៃ ទ្រាំមិនបានរត់ទៅប្តឹងសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់រករឿងវាយប្រពន្ធស្ទើរាល់ថ្ងៃ ដោយសារភ្លើងប្រច័ណ្ឌប្រពន្ធទ្រាំពុំបាន ក៏លួចរត់បីកូនស្រីអាយុ៥ខែម្នាក់ មកប្តឹងសមត្ថកិច្ចឲ្យអន្តរាគមន៍ ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចតូបលេខ7A  ស្ថិតក្នុងផ្សារបឹងសាឡាងថ្មី ភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

លោក តូច គឹមសុង នាយប៉ុស្តិ៍ឬស្សីកែវបានឲ្យដឹងថា ប្តីប្រពន្ធមួយគូរដែលមានទំនាស់គ្នានោះប្តីឈ្មោះ   កែវ សុម៉ាលី ហៅសេង អាយុ៣៥ ឆ្នាំ រីឯប្រពន្ធឈ្មោះ ហេង ស្រីមុំ ហៅមុំ  អាយុ២៨ឆ្នាំអ្នកទាំង២នាក់ មានមុខរបរបោកអ៊ុតខោអាវ និងស្នាក់ភូមិកើតហេតុខាងលើ បានគ្នាជាប្តីប្រពន្ធមានរយះពេល២ឆ្នាំ បង្កើតបានកូនស្រីម្នាក់អាយុ៥ខែ ។

ffdfdsds

ប្រភពស្ត្រីជាប្រពន្ធបានឲ្យដឹងថា រូបនាងនិងប្តីនាងមិនបានរៀបការទេបានត្រឹមសែនព្រេន ហើយបានរយះពេល២ឆ្នាំមកបង្កើតបានកូនស្រីម្នាក់អាយុ៥ខែ ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធមកពួកគេតែងតែទាស់ពាក្យសំដីគ្នានិងវាយគ្នាជាប្រចាំស្ទើរតែរាល់ថ្ងៃគឺលុះថ្ងៃតិចណាស់ដែលពួកគេត្រូវគ្នា។

ស្រីជាប្រពន្ធបានបន្តទៀតថា ជារាងរាល់ថ្ងៃឲ្យតែនាងនិយាយជាមួយប្រុសៗមកបោកខោអាវ និងអ្នកជិតខាង ប្តីរបស់តែងតែវាយ និងរករឿងដោយសារតេភ្លើងប្រច័ណ្ឌ គឺមួយថ្ងៃៗឲ្យរូបនាងនៅតែក្នុងផ្ទះ ពុំឲ្យចេញក្រៅផ្ទះនោះទេ ដោយសារតែប្តីនាងធ្វើបែបនេះ ទើបនាងទ្រាំពុំបានក៏សំរេចចិត្តរត់មកប្តឹងសមត្ថកិច្ចឲ្យងន្តរាគមន៍តែម្ដងទៅ ។

ffddfdf

នៅមុខសមត្តកិច្ចនាងបានប្តេជ្ញាថា រូបនាងឈប់យកប្តីនេះទៀតហើយ ចំណែកឯប្តីវិញមិនព្រមលែងលះនោះទេដោយនិយាយថា ប្តីប្រពន្ធរបស់គេធ្លាប់ឈ្លោះប្រកែកគ្នាជាញឹកញ៉ាប់ក៏ប៉ុន្តែមិដែលលែងលះគ្នាដាច់នោះឡើយទេ ។ ក្រោយមកសត្ថកិច្ចបានធ្វើការអបរំនិងធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ ៕

ដោយ៖ កែវ ឈីម

RELATED ARTICLES