Friday, April 19, 2024
Homeព័ត៌មានជាតិបុគ្គលិកឡានបុកគ្នានៅកោះពេជ្រ បើកឡានទាក់ម៉ូយហើយ ចុះវិញដួលស្លាប់

បុគ្គលិកឡានបុកគ្នានៅកោះពេជ្រ បើកឡានទាក់ម៉ូយហើយ ចុះវិញដួលស្លាប់

ភ្នំពេញ៖ ចូលធ្វើការនៅកន្លែងឡានបុកគ្នាបានមួយថ្ងៃ ឡើងជិះឡានបុកគ្នាដើម្បីទាក់ម៉ូយ ចុះមកវិញដើរបានបន្តិចដួលផ្ញារក្រោយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតបាន ជិតមួយម៉ោងបានស្លាប់ បង្កឲ្យមានការផ្អើលឆោឡោកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៦ ខែ តុលា នៅចំណុចដីឡូត៍គ្មានលេខ បរិវេណកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ ថា គីម ថៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករឡានបុកគ្នា ស្នាក់នៅផ្ទះលេខ១៧៦ ផ្លូវ៣២BT ស្ថិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិ៣ ឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម ដួលបោកក្បាលខាងក្រោយមានស្នាមពកក្បាលពេលដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតបានរយះពេលជិត១ម៉ោងបានដាច់ខ្យល់ស្លាប់ ។

ffdssdf

បើតាមសំដីកម្មករធ្វើការជាមួយគ្នាមានឈ្មោះ មាន ភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់សមត្ថកិច្ចពេលធ្វើកំណត់ហេតុថា ជនរងគ្រោះទើបតែមកធ្វើការមិនទាន់បានមួយថ្ងៃផង នៅវេលាម៉ោងជាង៤ល្ងាចថ្ងៃទី០៥ ខែតុលា ជនរងគ្រោះបានជិះឡានបុកគ្នាជាមួយគ្នាដើម្បីទាក់ម៉ូយ ខណៈពេលជិះជាច្រើនជុំហើយជនរងគ្រោះបានឈប់ជិះឡានដើរចេញពីឡានបុកគ្នាឈរបានបន្តិចស្រាប់តែដួលផ្ងារក្រោយបោកក្បាលពីក្រោយបណ្ដាលឲ្យពកក្បាលសន្លប់ ភ្លាមៗនោះបានដឹកជនរងគ្រោះតាមរថយន្តយកទៅមន្ទីរពេទ្យកាល់ម៉ែត ។ ខណៈពេលទៅដល់មន្ទីរពេទ្យជិតមួយម៉ោងបានដាច់ខ្យល់ស្លាប់ ។

ស្រ្តីជាម្ដាយជនរងគ្រោះមានឈ្មោះ លន់ សុភា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរស៊ីឈ្នួលបោកសំលៀកបំពាក់ឲ្យគេតាមផ្ទះ ស្នាក់នៅផ្ទះជាមួយបងប្អូនលេខ១៧៦ ផ្លូវ៣២BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានប្រាប់ថាគាត់ជាស្រ្តីមេម៉ាយកូន២នាក់ប្រុស១ស្រី១ ហើយកូនប្រុសរបស់គាត់មិនដែលមានជំងឺអ្វីក្នុងខ្លួនទេ ទើបតែមកធ្វើការមិនទាន់បាន១ថ្ងៃផងក៏ស្លាប់ក្នុងកន្លែងកំសាន្តកោះពេជ្រ ធ្វើឲ្យគាត់មិនអស់ចិត្តស្នើសុំឲ្យសមត្ថកិច្ចជំនាញមកត្រួតពិនិត្យសពរកមូលហេតុពិតប្រាកដ ។

fddsfsdf

តាមការសន្និដ្ឋានក្រៅផ្លូវការបានឲ្យដឹងថា សង្ស័យជនរងគ្រោះមិនដែលជិះឡានបុកគ្នា លុះពេលជិះរួចហើយវិលមុខងងឹតមុខដួលប៉ះក្បាលទើបធ្វើឲ្យស្លាប់ភ្លាមៗតែម្តង ។

ទាក់ទិននឹងករណីនេះសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា សពនេះបានស្លាប់មួយយប់ហើយទើបក្រុមគ្រួសារមកដាក់ពាក្យបណ្ដឹងអោយជួយចុះមកពិនិត្យសពនិងកន្លែងកើតហេតុ ។

dssfdsdf

ក្រោយពីធ្វើការកោសល្យវិច្ឆ័យរួចរាល់ហើយកន្លែងកើតហេតុមិនមានចរន្តឆ្លងទេ ចំណែកស្លាកស្នាមមានតែស្នាមពកពីក្រោយក្បាល រង់ចាំយកឈាមទៅពិនិត្យទើបដឹងលទ្ធផល ៕

ដោយ៖ គួន ចំរើន  

RELATED ARTICLES