Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិមីយ៉ាន់ម៉ា ចេញច្បាប់ថ្មី​ ស្តីពី វិនិយោគបរទេស

មីយ៉ាន់ម៉ា ចេញច្បាប់ថ្មី​ ស្តីពី វិនិយោគបរទេស

ព័ត៌មានទាន់ហេតុការណ៍បំផុត

មីយ៉ាន់ម៉ា៖ សភាជាន់ខ្ពស់មីយ៉ាន់ ម៉ាកាលពីថ្ងៃពុធនេះ បានអនុម័តសេចក្តីព្រាង ច្បាប់ថ្មីវិនិយោគថ្មីមួយ បន្ទាប់ពីបានដាក់ ឆ្លងសភាជាន់ទាបកាលពីខែមុន។

គណៈកម្មការវិនិ យោគមីយ៉ាន់ម៉ា បានឲ្យដឹងថា ជាមួយនិងការ ឆ្លងកាត់ការអនុម័ត ដោយសភាទាំងពីរ ជាន់ថ្នាក់ ច្បាប់វិនិយោគ ថ្មីរបស់ មីយ៉ាន់ម៉ាត្រូវបានគេរំពឹងថានឹងចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខនេះ។

ទោះជាមីយ៉ាន់ម៉ា បានអនុម័តច្បាប់ វិនិយោគបរទេស ក្នុងអំឡុងឆ្នាំ២០១២ និងច្បាប់វិនិយោគ របស់ពលរដ្ឋក្នុង ឆ្នាំ២០១៣យ៉ាងណា ក្តី ក៏មានវិវាទជាច្រើនលើច្បាប់និងអតីត រដ្ឋាភិបាល ដែលបានស្នើ សេចក្តីព្រាងច្បាប់ ថ្មីដែលបញ្ចូល គ្នាតែមួយ នៃច្បាប់ពីរជាមួយ និងការគាំទ្រដល់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។

យោងតាមអ្នកជំនាញ ច្បាប់វិនិយោគបរទេស ដែលមានស្រាប់ គឺពោរពេញ ដោយចំណុចខ្សោយ ជាច្រើន លើសលុប។ តួយ៉ាងវាតម្រូវឲ្យ មានការអនុញ្ញាតចំពោះគ្រប់សំណើរ ពីគណៈ កម្មការវិនិយោគ មីយ៉ាន់ម៉ា វាថែមទាំង បានចែង ឬកំណត់ពី លក្ខខណ្ឌដែល គ្មានវិធីក្នុង ផ្សះផ្សាជម្លោះ ដោយសន្តិវិធីមុននឹងបន្តនីតិវិធីទៅ កាន់តុលាការមជ្ឈិត កម្មអន្តរជាតិនោះឡើយ។ ម្យ៉ាងទៀតវាហាក់មាន ចំណុចខ្វះខាតអំពីកា រពិពណ៌នាផ្លូវច្បាប់លើគោលនយោបាយបច្ចុប្បន្នកាល ក្នុងការផ្ទេររូបិយ ប័ណ្ណបរទេស។

ចំណុចខ្វះចន្លោះដទៃទៀតរាប់ បញ្ចូលភាពសម្បូរណ៍ បែបនៃឯកសារក្នុង ការដែលត្រូវបាន គេស្នើសុំ ក៏ដូចជាការភ្ជាប់ទំនាក់ ទំនងនិងវត្ថុ និងអាជ្ញាធរដែលមានសមត្ថកិច្ចផ្តាច់មុខរបស់គណៈកម្មការវិនិយោគមីយ៉ាន់ម៉ាជាដើម។ លើសពីនេះ ទៅទៀតការ លើកលែងពន្ធដែល ជាលទ្ធផល ក្នុងការខាតបង់ដ៏ធំក្នុងប្រាក់ចំណូលជាតិ ទៀតផង។

ចំណែកច្បាប់វិនិ យោគថ្មីរួមមានការ លុបចោលពន្ធដែល មានភាពខុសប្លែកពីលក្ខខណ្ ឌដែលបានកំណត់ ក្រោមរដ្ឋបាលរបស់អតីតរដ្ឋាភិបាល។

ទោះជាយ៉ាងណាលោក U Aung Naing Oo លេខាធិការ គណៈកម្មការវិនិយោគ មីយ៉ាន់ម៉ានិងជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រុមហ៊ុននិងវិនិយោគ ថ្លែងថា តាមច្បាប់ថ្មីនេះ ការលុបបំបាត់ ចោលពន្ធគឺត្រឹម តែត្រូវបានគេ ផ្តល់ឲ្យនៅក្នុង ការវិនិយោគផ្នែកជាច្រើនដែលផ្សព្វផ្សាយ ដោយរដ្ឋាភិបាល ថ្មីប៉ុណ្ណោះ។

RELATED ARTICLES