Tuesday, September 17, 2024
Homeព័ត៌មានជាតិឪពុកចោទយកលុយឱ្យសង្សារ កូនក្រមុំរត់មកលោតទឹកសម្លាប់ខ្លួន

ឪពុកចោទយកលុយឱ្យសង្សារ កូនក្រមុំរត់មកលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ តូចចិត្តឪពុក ចោទយកលុយឱ្យប្រុសស្នេហ៍ បានជិះរថយន្តឈ្នួល ទាំងយប់ ចេញពីខេត្តកំពង់ចាម មកលោតទឹក សម្លាប់ខ្លួនួនៅលើស្ពានជ្រោយចង្វា តែសំណាងល្អ មានអ្នកជួយទាន់ ។

ករណីនារីវ័យក្មេងប៉ុនប៉ងលោតទឹកសម្លាប់ ខ្លួនពីលើស្ពានជ្រោយចង្វានោះ បានកើតមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ពាន ជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះ ចក ខណ្ឌដូនពេញ ។

នារីវ័យក្មេងដែលប៉ុនប៉ងលោតទឹកស្ពាន ជ្រោយចង្វា ធ្វើអត្តឃាតនោះ មានឈ្មោះព្រហ្ម សុភា អាយុ២២ឆ្នាំ មុខរបរកម្មករបណ្តុះដើម ស្វាយចន្ទី មានលំនៅក្នុងភូមិសំពងជ័យ ឃុំ សំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ ប្រាប់ថា រូបនាងធ្វើការជាកម្មករបណ្តុះដើម ស្វាយចន្ទី បានប្រាក់ខែមក តែងប្រគល់ឱ្យឪពុក  ម្តាយ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយនាង ទុកប្រាក់តែបន្តិចបន្តួចជាប់ខ្លួនប៉ុណ្ណោះ សម្រាប់ ទិញរបស់របរប្រើប្រាស់ និងសម្លៀកបំពាក់។ នៅមុនពេលកើតហេតុ នាងមានប្រាក់ជាប់ខ្លួន ចំនួន៣០ ម៉ឺនរៀល និងមានបំណងយកទៅទិញ សម្លៀកបំពាក់ តែមិនទាន់បានទិញផង  ស្រាប់តែ ជ្រុះបាត់ប្រាក់ មិនដឹងជាជ្រុះនៅទីណា។ លុះ នាងត្រឡប់ទៅដល់ផ្ទះវិញ យករឿងបាត់ប្រាក់ ប្រាប់ឪពុកម្តាយ ស្រាប់តែឪពុករបស់នាងមិន ជឿ ហើយថែមទាំងចោទប្រកាន់នាងថា បាន យកប្រាក់នោះទៅឱ្យសង្សារអស់ទៀតផង និង បានស្តីបន្ទោសនាងថែមទៀត ធ្វើឱ្យនាងអាក់អន់ ស្រពន់ចិត្តយ៉ាងខ្លាំង ក៏រត់ទៅសំងំក្នុងបន្ទប់ ។

នារីរងគ្រោះបន្តថា បន្ទាប់មកម្តាយរបស់ នាងបានឡើងទៅតាមនាង ហើយនាងក៏ប្រាប់ ម្តាយថា នាងចង់សម្លាប់ខ្លួន លុះឮសម្តីនាងបែប នោះ ម្តាយនាងមិនត្រឹមតែមិនអើពើនោះទេ ថែមទាំងនិយាយមកកាន់នាងថា សម្លាប់ខ្លួន ទាំងយប់ហ្នឹងមែន? ទើបធ្វើឱ្យនាងតូចចិត្ត កាន់តែខ្លាំង។ តាមពិត នៅក្នុងគ្រួសារនេះ គ្មាន អ្នកណាយកចិត្តទុកដាក់ចំពោះនាងទេ ធ្វើឱ្យ នាងរស់នៅខ្វះភាពកក់ក្តៅខ្លាំងណាស់ បើនិយាយ ពីឪពុកនាងវិញ មិនសូវចូលចិត្តនាងសោះ មិន ដឹងហេតុអ្វី ចេះតែតាមរករឿងនាងមិនឈប់ និងចេះតែតាមហួងហែងប្រាក់នាង រាល់ពេល ដែលដឹងថា នាងមានប្រាក់ រហូតដល់អ្នកជិតខាង គិតថា នាងមិនមែនជាកូនបង្កើតរបស់ឪពុកម្តាយ ទៀតផង។

នារីរងគ្រោះ បានបញ្ជាក់ថា ព្រោះតែតូច- ចិត្តនឹងសម្តីឪពុកម្តាយខ្លាំងពេក នាងក៏សម្រេច- ចិត្តឡើងជិះរថយន្តឈ្នួលទាំងយប់ ធ្វើដំណើរ ចេញមកពីខេត្តកំពង់ចាម បំណងមកលោតទឹក សម្លាប់ខ្លួននៅស្ពានជ្រោយចង្វា តែម្តង ដោយ មិនចាំបាច់គិតអ្វីវែងឆ្ងាយនោះទេ។ លុះពេល មកដល់គល់ស្ពានជ្រោយចង្វា នាងបានចុះពី រថយន្តឈ្នួល រួចដើរឡើងស្ពានជ្រោយចង្វា ចាស់ បម្រុងនឹងលោតទឹកសម្លាប់ខ្លួនទៅហើយ ស្រាប់តែមានអ្នកដំណើរប្រទះឃើញសង្ស័យ ក៏សាកសួរ ហើយក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្ត-រាគមន៍តែម្តង។

ក្រោយកើតហេតុ មន្ត្រីសាលាខណ្ឌដូនពេញ បានចុះអន្តរាគមន៍នាំនារីខាងលើទៅ សាកសួរនៅសាលាខណ្ឌ លុះក្រោយពីបានដឹង សាច់រឿងគ្រួសារនារីរងគ្រោះអស់ មន្ត្រីសាលា- ខណ្ឌ បានធ្វើការអប់រំណែនាំកុំឱ្យគិតខ្លីបែប នេះទៀត គួររកដំណោះស្រាយដោយសន្តិវិធី។  បន្ទាប់មក មន្ត្រីសាលាខណ្ឌ បានរៀបចំឱ្យនារី- រងគ្រោះសម្រាកមួយយប់សិន រង់ចាំព្រឹក ទើប នាំទៅជួបលោកអភិបាលខណ្ឌ ដើម្បីបានសោហ៊ុយខ្លះធ្វើដំណើរត្រឡប់ទៅផ្ទះវិញ” ៕

ដោយ៖ សោល ប៊ុន្ធី

RELATED ARTICLES