Friday, March 29, 2024
Homeសន្ដិសុខសង្គមរំលោភសម្លាប់ប្អូនថ្លៃជាប់គុក២០ឆ្នាំ ចេញវិញ រំលោភក្មួយស្រី២នាក់ទៀត

រំលោភសម្លាប់ប្អូនថ្លៃជាប់គុក២០ឆ្នាំ ចេញវិញ រំលោភក្មួយស្រី២នាក់ទៀត

ខេត្តកណ្តាល៖ បុរសម្នាក់ ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារអស់រយៈពេល២០ឆ្នាំ បន្ទាប់ពី បានធ្វើសកម្មភាពរំលោភសេពសន្ថវៈសម្លាប់ ប្អូនថ្លៃស្រី លុះចេញមកវិញមិនរាងចាល បែរជា ធ្វើសកម្មភាពរំលោភសេពសន្ថវៈក្មួយស្រី ចំនួន ២នាក់ទៀត ដោយម្នាក់រំលោភមិនសម្រេច ចំណែកម្នាក់ទៀតរំលោភសេពសន្ថវៈបានសម្រេច ជាច្រើនលើក លុះបែកធ្លាយរឿងរ៉ាវ ក៏ត្រូវម្តាយ ក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ចាប់អូសកទៅញាត់គុកវិញ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយសមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានចុះចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដល់ផ្ទះ ឯភូមិប្ញស្សីកណ្តាល ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ០២៤ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ របស់លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ។

gfdfsdsda

ជនសង្ស័យ ដែលសមត្ថកិច្ចចុះចាប់ខ្លួន តាមដីការបស់ព្រះរាជអាជ្ញានោះ មានឈ្មោះ នាង ប៊ុនធឿន អាយុ៥៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះខាងប្រពន្ធ ស្ថិតក្នុងភូមិប្ញស្សីកណ្តាល ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីមន្ត្រីនគរបាលប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន បានឱ្យ ដឹងថា ជនសង្ស័យឈ្មោះនាង ប៊ុនធឿន ត្រូវ សមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីជននេះ បានធ្វើ សកម្មភាពចាប់ក្មេងស្រីចំនួន២នាក់រំលោភសេពសន្ថវៈ តែម្នាក់មិនបានសម្រេច ចំណែកក្មេងស្រីរងគ្រោះម្នាក់ទៀត ឈ្មោះគ.ស.ដ.ល អាយុ១០ឆ្នាំ ត្រូវជាក្មួយខាងប្រពន្ធរបស់ជន- សង្ស័យត្រូវបានជនសង្ស័យចាប់រំលោភសេពសន្ថវៈបានសម្រេចជាញឹកញាប់ តាំងពីអំឡុង ចុងឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៦ លុះមកដល់ អំឡុងខែកញ្ញា ឆ្នាំ២០១៦ ទើបរឿងរ៉ាវបាន បែកធ្លាយ។

ប្រភពដដែលបន្តថា ក្រោយរឿងរ៉ាវបែក-  ធ្លាយ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បាននាំកូនស្រី មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរា- គមន៍ តាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ តែ ជនសង្ស័យទំនងជាដឹងខ្លួនមុន ទើបរត់គេចខ្លួន បាត់ ដោយសំងំលាក់ខ្លួនឆ្ងាយពីផ្ទះ រហូតមក ដល់វេលាម៉ោង២រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យក៏លបចូលមកផ្ទះវិញ ហើយក៏ត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិន ព្រមសារភាពនោះទេ ដោយព្យាយាមបដិសេធ ចំពោះការចោទប្រកាន់របស់ក្មេងស្រីរងគ្រោះ។ យ៉ាងណាក្តី សមត្ថកិច្ចបានរៀបចំកសាងសំណុំ រឿងបញ្ជូនខ្លួនជនសង្ស័យរូបនោះ ទៅកាន់ សាលាដំបូងខេត្ត នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៦ ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោករស់ សារិន នាយការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ជនសង្ស័យឈ្មោះនាង ប៊ុនធឿន នេះធ្លាប់បាន ធ្វើសកម្មភាពរំលោភសេពសន្ថវៈសម្លាប់ប្អូនថ្លៃ ស្រីរបស់ខ្លួននៅឯខេត្តកោះកុង តាំងពីអំឡុង ទសវត្សរ៍ឆ្នាំ៨០ និងត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ ហើយបញ្ជូន ទៅដាក់ពន្ធនាគារកោះកុង បានមួយរយៈ ទើប បញ្ជូនបន្តទៅដាក់ពន្ធនាគារត្រពាំងថ្លុង។ នៅ អំឡុងជាប់ពន្ធនាគារត្រពាំងថ្លុងនោះ ជនសង្ស័យ បានទំនាក់ទំនងរាប់អានមន្ត្រីអនុរក្សពន្ធនាគារ ម្នាក់ជាបងប្អូនធម៌នឹងគ្នា ដោយមន្ត្រីអនុរក្ស ពន្ធនាគាររូបនេះ គឺត្រូវជាអ៊ំសាច់ថ្លៃរបស់ក្មេងស្រី រងគ្រោះ។ លុះក្រោយពេលចេញពីពន្ធនាគារ វិញ ជនសង្ស័យបានមកស្នាក់នៅផ្ទះបងធម៌ ដែលជាមន្ត្រីអនុរក្សពន្ធនាគារនោះ។ ក្រោយ មកមិនយូរប៉ុន្មាន បងធម៌នោះក៏ស្លាប់ ទើបជន- សង្ស័យបានយកប្រពន្ធបងធម៌ ធ្វើជាប្រពន្ធ រហូតដល់សព្វថ្ងៃ។

ffdfdfd

លោករស់ សារិន បន្តថា លុះដល់អំឡុង ចុងឆ្នាំ២០១៥ ជនសង្ស័យបានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះ២នាក់បងប្អូនរំលោភសេពសន្ថវៈ តែក្មេងស្រីរងគ្រោះជាបងរើរួច ទើបរំលោភសេពសន្ថវៈមិនសម្រេច ចំណែក ក្មេងស្រីរងគ្រោះត្រូវបានជនសង្ស័យលួចចាប់ រំលោភជាច្រើនលើកច្រើនសា និងព្យាយាម គំរាមមិនឱ្យប្រាប់អ្នកណាដាច់ខាត ទើបក្មេងស្រីរងគ្រោះខ្លាច ក៏ចេះតែលាក់បាំងរហូតមក ទើបតែនៅអំឡុងខែកញ្ញា ម្តាយក្មេងស្រីរងគ្រោះមើលឃើញសភាពកូនស្រីស្លេកស្លាំងខុស ប្រក្រតី នឹកសង្ស័យ ក៏ហៅមកជជីកសួរ រហូត ដល់នាងដាច់ចិត្តទម្លាយការពិតប្រាប់ម្តាយ និង ត្រូវម្តាយនាំមកដាក់ពាក្យបណ្តឹង រហូតឈាន ដល់ការចាប់ខ្លួនជនសង្ស័យយកមកចាត់ការ តាមច្បាប់តែម្តង” ៕

ដោយ៖ សិលា

RELATED ARTICLES