Tuesday, September 17, 2024
Homeព័ត៌មានជាតិប្រពន្ធមិននៅ ឪចុងរំលោភកូនស្រីបានសម្រេច២ដង

ប្រពន្ធមិននៅ ឪចុងរំលោភកូនស្រីបានសម្រេច២ដង

ខេត្តកោះកុង៖ បុរសជាឪពុកចុងល្មោភកាមម្នាក់ ឆ្លៀតពេលប្រពន្ធមិននៅផ្ទះ ក៏ធ្វើសកម្ម-ភាពចាប់រំលោភសេពសន្ថវៈកូនស្រី រហូតដល់ បានសម្រេច ចំនួន២ដង លុះលើកចុងក្រោយ  ក្មេងស្រីរងគ្រោះឈឺចាប់ពេក ក៏ស្រែកយំ និង រត់ទៅផ្ទះអ្នកជិតខាងឱ្យជួយ ទើបអ្នកជិតខាង នាំទៅដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់ ឃាត់ខ្លួនឪចុងចិត្តអប្រិយ កាលពីថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០១៦ នៅចំណុចភូមិ២ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរភូមិន្ទ។

ក្មេងស្រីរងគ្រោះដែលត្រូវឪចុងចាប់រំលោភ សេពសន្ថវៈនោះ មានឈ្មោះធ.ផ.ល អាយុ ១០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យល្មោភកាម មានឈ្មោះចាប  ថុល អាយុ៤៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះ ជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹង ថា នៅមុនពេលកើតហេតុ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះចាប ថុល ឆ្លៀត ពេលដែលប្រពន្ធមិននៅផ្ទះ បានធ្វើសកម្មភាព ចាប់ក្មេងស្រីរងគ្រោះរំលោភសេពសន្ថវៈ លុះ ក្មេងស្រីរងគ្រោះឈឺខ្លាំងពេក ក៏ស្រែកយំខ្លាំងៗ លាន់ឮដល់ផ្ទះអ្នកជិតខាង បន្ទាប់មកក្មេងស្រី រងគ្រោះ ក៏រត់សំដៅទៅផ្ទះអ្នកជិតខាងហៅឱ្យ គេជួយ លុះអ្នកជិតខាងសួរនាំដំណើរដើមទង ទើបក្មេងស្រីរងគ្រោះថា នាងត្រូវឪចុងចាប់ រំលោភ ហើយកន្លងមក កាលពីចុងខែកញ្ញា ឪចុងនេះ ធ្លាប់ចាប់រំលោភនាងបានសម្រេចដល់ ទៅ២ដងរួចមកហើយ។

ប្រភពដដែលបន្តថា បន្ទាប់ពីបែកធ្លាយ រឿងរ៉ាវ អ្នកជិតខាងក៏នាំក្មេងស្រីរងគ្រោះទៅ ប្តឹងអង្គការលីកាដូ ហើយអង្គការក៏នាំក្មេងស្រី  មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរា-គមន៍បន្ត។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបាននាំក្មេងស្រីរងគ្រោះទៅពិនិត្យ និងធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែក លុះលទ្ធផលចេញមក ឃើញថា ក្មេងស្រីរង- គ្រោះពិតជាទទួលរងការរំលោភសេពសន្ថវៈ ប្រាកដមែន ទើបសមត្ថកិច្ចដាក់កម្លាំងចុះចាប់ ឃាត់ខ្លួនជនសង្ស័យជាឪពុកចុងយកទៅសាក- សួរតែម្តង។

តាមសម្តីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ឪពុកចុងធ្លាប់ចាប់រំលោភនាងបានសម្រេចដល់ ទៅ២ដងហើយ រាល់ពេលធ្វើសកម្មភាពរួចម្តងៗ ឪចុងរូបនេះ តែងគំរាមមិនឱ្យនាងប្រាប់ម្តាយ ឬអ្នកណាម្នាក់ដាច់ខាត បើពុំនោះទេ គាត់នឹង អារកសម្លាប់នាងចោលភ្លាម ទើបធ្វើឱ្យនាង ភ័យក៏ចេះតែលាក់បាំង រហូតដល់ចុងក្រោយ ទ្រាំមិនបាន នាងក៏រត់ទៅហៅអ្នកជិតខាងឱ្យ ជួយតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជា ឪចុងឈ្មោះចាប ថុល បានសារភាពថា រូបគេ ពិតជាធ្លាប់បានធ្វើសកម្មភាពរំលោភកូនស្រីដូច អ្វី ដែលនាងបានចោទប្រកាន់ពិតមែន។

បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៦ តុលា ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

RELATED ARTICLES