Friday, March 29, 2024
Homeព័ត៌មានជាតិចូល​ឬមិន​ចូល​ក៏​ប៉ុណ្ណឹង មេបក្ស​កាន់ អំណាច​លើក​ពី​បក្ស​ប្រឆាំង​ចូល​សភា

ចូល​ឬមិន​ចូល​ក៏​ប៉ុណ្ណឹង មេបក្ស​កាន់ អំណាច​លើក​ពី​បក្ស​ប្រឆាំង​ចូល​សភា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានគណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា ការចូល សភាឬមិនចូលសភារបស់គណបក្សប្រឆាំង គ្មាន អ្វីត្រូវរាំងស្ទះដល់ដំណើរការការងារប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនោះទេ ហើយក៏គ្មានអ្វីត្រូវ បារម្ភដែរ ព្រោះតែចូល ក៏ប៉ុណ្ណឹង មិនចូល ក៏ ប៉ុណ្ណឹង។

កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦  សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈអញ្ជើញជាអធិបតីក្នុងពិធី ចែកសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបាន បញ្ចប់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣២៥៤នាក់ នៅសាល សន្និបាតកោះពេជ្រ  សម្តេចបានប្រសាសន៍កោតសរសើរ និងអបអរសាទរដល់និស្សិតជ័យលាភី ទាំងំអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាល ដែលបានផ្តល់ឱកាសឱ្យ កូនចៅបានសិក្សារៀនសូត្រ រហូតទទួលបាន ជោគជ័យ ហើយក៏ជំរុញឱ្យនិស្សិតត្រូវបន្តប្រឹង ប្រែងសិក្សាបន្ថែមទៀត។

hun-sen1

សម្តេចនាយករដ្ឋមន្ត្រី ក៏បានរំលឹកថា សម្តេច ធ្លាប់បានបង្រៀននៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន៤ដង កាលពីទសវត្សរ៍ឆ្នាំ១៩៨០ អំពីការវាយតម្លៃ អន្តរជាតិ និងការវាយតម្លៃស្ថានការណ៍នៅក្នុង ប្រទេស និងវិធីសាស្ត្រដឹកនាំ និងការធ្វើការងារ។ មេរៀននេះ គឺគ្មានសាលាណាបង្រៀនក្រៅតែពី មេដឹកនាំប្រទេសប៉ុណ្ណោះជាអ្នកបង្រៀន។ សម្តេច មានមោទនភាពចំពោះការចូលរួមរបស់ឯកជន លើវិស័យអប់រំ ក៏ដូចជាការផ្តល់ឱកាសឱ្យសាកល វិទ្យាល័យរដ្ឋ ផ្តល់ការសិក្សាបង់ថ្លៃ ដែលជាការ ផ្តល់លទ្ធភាពឱ្យសាកលវិទ្យាល័យរដ្ឋអាចស្វែងរក ថវិកាសម្រាប់ផ្តល់ប្រាក់បៀវត្សរ៍ដល់គ្រូ និងយក ថវិកាសាងសង់អគារសិក្សាបន្ថែម ដែលនេះជា នយោបាយ “យកស្លឹកត្នោតខ្ចប់ស្ករត្នោត”។ ទន្ទឹម នឹងការព្រួយបារម្ភអំពីយុវជន សម្តេចក៏បាន បញ្ជាឱ្យមានការទប់ស្កាត់ និងពង្រឹងការបង្ក្រាប ឱ្យបានខ្លាំងទៅលើការជួញដូរគ្រឿងញៀននៅ ក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា នៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ សម្តេច នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅប្រទេសថៃ  និងគ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីថៃ រួមជាមួយបណ្តាមេដឹកនាំ ផ្សេងៗទៀត ហើយនៅថ្ងៃទី១៣១៤ ខែតុលា ឆ្នាំ២០១៦ លោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលក្នុង ពេលនោះ មានកិច្ចព្រមព្រៀង និងពិធីសារមិន តិចជាង២៨ នឹងត្រូវចុះហត្ថលេខា។ កិច្ចព្រមព្រៀងទាំងអស់នេះ បានធ្វើឡើង បន្ទាប់ពី សម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីឆ្នាំ២០០៤ ដោយផ្តោតជាសំខាន់លើការ បើកច្រកទំនិញកសិផលកម្ពុជា ទៅប្រទេសចិន ក៏ដូចជាការទាញយកអ្នកទេសចរចិន មកកម្ពុជា ផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជា និងចិន នឹង ខិតខំជំរុញទំហំពាណិជ្ជកម្មរវាងគ្នាឱ្យឡើងដល់ ៥ពាន់លានដុល្លារ ដែលក្នុងនោះ គឺផ្តោតលើការ នាំចេញ និងការប្រឹងប្រែងរក្សានូវទីផ្សារចាស់ ហើយខិតខំពង្រីកទីផ្សារថ្មីទៅកាន់ប្រទេស ផ្សេងៗជាច្រើនទៀត។

នៅចុងបញ្ចប់ សម្តេចហ៊ុន សែន ក៏បាន ថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងសមត្ថកិច្ច គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដែលបានចូល រួមថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងស្ថិរភាព បង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កន្លងមក។ ព្រោះតែ កត្តាជីវភាព និងសុខសន្តិភាព ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ បានទៅ លេងក្រុមគ្រួសារ និងលេងកម្សាន្តនៅកន្លែង កម្សាន្តនានា ស្ទើរទូទាំងប្រទេស។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន គឺមានសុខសន្តិភាព ហើយប្រជាពលរដ្ឋកំពុង រកស៊ីទទួលទាន និងរស់នៅយ៉ាងសុខសាន្ត មិន ដូចការបំភ្លៃតែលើអណ្តាតរបស់បុគ្គលមួយចំនួន ឡើយ។

ដោយឡែក ពាក់ព័ន្ធដល់បញ្ហានយោបាយ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែង នៅក្នុងវេទិកានោះថា សម្រាប់សភាពការណ៏ នយោបាយ ស្រុកខ្មែរអត់មានអីទេ តែស្ថិតនៅ លើអណ្តាតអ្នកនិយាយ គឺអ្នកខ្លះនិយាយថា តឹង ឯអ្នកខ្លះនិយាយថាធូរ ហើយចំពោះការ ចូលសភារបស់ក្រុមសមាជិកសភាបក្សប្រឆាំង សម្តេចនាយករដ្ឋមន្ត្រីដែលជាប្រធានគណបក្ស កាន់អំណាច បានលើកឡើងថា ចូល ក៏ប៉ុណ្ណឹង មិនចូល ក៏ប៉ុណ្ណឹង គ្មានបញ្ហាផលរមាស់អ្វីដល់ ដំណើរការស្ថាប័នរដ្ឋ និងជីវភាពប្រជាពលរដ្ឋ នោះឡើយ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មាន ប្រសាសន៍ថា “សម្រាប់សភាពការណ៏នយោបាយ ខ្ញុំករុណាខ្ញុំមិននិយាយទេ គ្រាន់តែថា អារឿងសភាពការណ៍នយោបាយស្រុកខ្មែរ វា អត់មានអីទេ វាស្ថិតនៅលើអណ្តាតអ្នកនិយាយ តើ! ឥឡូវរឿងវាអ៊ីចឹង អ្នកនិយាយថាតឹង ក៏ ថាតឹងទៅ អ្នកនិយាយថាធូរ ក៏ធូរទៅ វាស្ថិត នៅលើអណ្តាតអ្នកនិយាយតើ! ឯសម្រាប់យើងៗ កំពុងតែធ្វើស្អី? វាអ៊ីចឹង ហើយខ្ញុំករុណាខ្ញុំអាសូរ ណាស់ អាសូរត្រង់សត្វសេក។ សេកនោះវាថា តាមគេ ថាតឹងៗនឹងគេទៅ ដល់គេថា ធូរៗនឹង គេទៅ គេថាស្រួលៗនឹងគេទៅ តឹងធូរៗ ប៉ុន្តែ វានៅតែដដែល វានៅអ៊ីចឹង។ អាគេថាតឹង យើង ក៏នៅតែប៉ុណ្ណឹង អាគេថាធូរ យើងក៏នៅតែប៉ុណ្ណឹង អាគេចូលសភា យើងក៏នៅតែប៉ុណ្ណឹង អាមិន ចូលសភា ក៏នៅប៉ុណ្ណឹង អើហ្នឹងមិនដឹងធ្វើម៉េច ស្រេចនឹងតាមមាត់គេទៅ ឯយើងក៏នៅស្រេច តែយើងហ្នឹងអ៊ីចឹងដែរ អ្នកថាគឺអ្នកថាទៅ អ្នក ធើគឺអ្នកធើទៅ រឿងតែប៉ុណ្ណឹងទេ ខ្ញុំករុណាខ្ញុំ មិនឆ្លើយឆ្លងអីទេ ប៉ុន្តែរឿងវាអ៊ីចឹង”។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មាន ប្រសាសន៍បន្តថា “អ្នកខ្លះខំថាខ្ញុំធ្វើទុក្ខបុកម្នេញដាក់គុក ស្រាប់តែរួចហើយ ចេញត្រុយ មក។ សុំទោស ! គេថាគេមិនខឹងអាអ្នកដុត ព្រៃទេ ខឹងអាអ្នកហួចហៅខ្យល់ ហើយខ្ញុំ ករុណាខ្ញុំស្អប់ៗអាសត្វសេក បើគេស្រែកថា តឹងៗនឹងគេទៅ ស្រែកថាធូរៗនឹងគេទៅ។ ប៉ុន្តែ មនុស្សភាគច្រើន អត់តឹងអត់ធូរ តាមអ្នកហ្នឹង ថាទេ តាមពួកនយោបាយថាទេ។ ឥឡូវលើក ការជាក់ស្តែង វាតែប៉ុណ្ណឹង។ គេថាតឹងណាស់  ឆ្នាំ២០១១ គេឱ្យសមាជិកសភាលា ដើម្បីកុំឱ្យ អនុម័តថវិកាជាតិបាន គេមើលរដ្ឋធម្មនុញ្ញខុស គេមើលត្រង់ថា សភាមានសមាជិកយ៉ាងតិច ១២០ អ៊ីចឹងគេឱ្យ៣នាក់លា កុំឱ្យគ្រប់១២០ ចាំតើ ! កាលជំនាន់ប៊ិន ឈិន ធ្វើប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បកស្រាយហើយស្រេច ១២០ ហ្នឹង ក្នុងរដ្ឋធម្មនុញ្ញ គេចែងថា សមាជិកសភា  មានសមាជិកយ៉ាងតិច១២០។ គេគិតអាថ្ងៃ បោះឆ្នោតតើ ! បើថ្ងៃបោះឆ្នោត បោះមិនទាន់ គ្រប់១២០ អាហ្នឹងសភាវាមិនគ្រប់ទឹក តែកាលណាគ្រប់១២០ គេទៅហើយ វាគ្រប់គ្រាន់ហើយ។ ហើយគេថាទាល់តែ១២៣ ចូលស្បថ អាហ្នឹង បានគ្រប់ទឹក គេហៅកន្លះក្អម ដល់រួចពីកន្លះក្អម គេចូលទៅបំពេញក្អមដដែល គេថាអាហ្នឹងគ្រប់ ទឹកហើយ ដល់ចេញមកវិញ គេថាអត់គ្រប់ទឹក ទៀតហើយ ឥឡូវចូលទៅវិញ គេថាគ្រប់ទឹក ទៀតហើយ ពិបាកនិយាយណាស់

គួរបញ្ជាក់ដែរថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ រដ្ឋសភា ត្រូវចាប់ផ្តើមបើកកិច្ច ប្រជុំពេញអង្គឡើងវិញ បន្ទាប់ពីវិស្សមកាល មួយរយៈពេលកន្លងមក។ របៀបវារៈដែលត្រូវ លើកមកពិភាក្សាអនុម័តថ្ងៃនេះ បើតាមការ បញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា រួមមាន ៖ 

ព្រះរាជសារ ព្រះកុរុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំ រដ្ឋសភា លើកទី៧ នីតិកាលទី៥។

របាយការណ៍ស្តីពីសកម្មភាពរបស់ រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៦ និងលើកទី៧ នីតិកាលទី៥។

ការបោះឆ្នោតទុកចិត្តអគ្គសវនករ និង អគ្គសវនកររង០៣រូប នៃអាជ្ញាធរសវនកម្ម ជាតិ សម្រាប់បន្តអាណត្តិ៥ (ប្រាំ) ឆ្នាំ។

ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យ សុខាភិបាល។

ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងការគយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រួលការដឹកជញ្ជូនឆ្លង កាត់ទំនិញ។ 

ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់  ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ដើម្បី អនុវត្តកញ្ចប់ទី៦នៃការប្តេជ្ញាបើកចំហសេវាហិរញ្ញវត្ថុនៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ាន ស្តីពីសេវា។

ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូ សេដ្ឋកិច្ចអាស៊ាន បូក៣។ 

ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើត និងការអនុវត្តកញ្ចប់តែ មួយអាស៊ាន ពិធីសារស្តីពីការបង្កើត និងការ អនុវត្តបញ្ជរតែមួយអាស៊ាន និងពិធិសារស្តីពី ក្របខ័ណ្ឌច្បាប់ សម្រាប់អនុវត្តបញ្ជរតែមួយ អាស៊ាន។

សម្រាប់សមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានប្រកាស មុននេះថា នឹងចូលប្រជុំសភាពេញអង្គនេះឡើង វិញ បន្ទាប់ពីបានធ្វើពហិការ មិនចូលប្រជុំអស់ រយៈពេលជាច្រើនខែ ចាប់តាំងពីលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និង តំណាងរាស្ត្រមួយចំនួន ត្រូវបានតុលាការ សម្រេច ចោទប្រកាន់ និងផ្តន្ទាទោសដាក់ពន្ធនាគារ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES