Tuesday, September 17, 2024
Homeព័ត៌មានជាតិប្រចណ្ឌប្រពន្ធនិយាយទូរស័ព្ទច្រើនពេក វាយហើមមុខ​

ប្រចណ្ឌប្រពន្ធនិយាយទូរស័ព្ទច្រើនពេក វាយហើមមុខ​

ភ្នំពេញ៖ បុរសម្នាក់ប្រចណ្ឌប្រពន្ធរឿងនិយាយទូរស័ព្ទច្រើនពេក បានវាយប្រពន្ធហើមមុខហើមមាត់ ត្រូវប្រពន្ធ ទាញបានចានគ្រឿងក្លែមវាយប្តីរយះថ្ងាសហូរឈាមវិញ បង្កឲ្យយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៦ ខែតុលា ស្ថិតនៅផ្ទះជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីមានឈ្មោះ  ស៊ិង  វ៉ារី អាយុ៣៣ឆ្នាំ មុខរបរគ្រប់គ្រងខារ៉ាអូខេស្ទឹងលាបនៅជិតផ្សារដីហុយ ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិស្នួល ឃុំស្ពឺ(ក) ស្រុកបាភ្នំខេត្ត ព្រៃវែង ។  ស្រ្តីជាប្រពន្ធមានឈ្មោះ សេន  បញ្ញា អាយុ២៨ឆ្នាំ មុខរបរកម្មកររោចក្រ មានស្រុកកំណើតនៅភូមិគោកគួង ឃុំគោកគួងខាងលិច ស្រុកកញ្ជ្រាច ខេត្តព្រៃវែង ។

ស្រ្តីជាប្រពន្ធរងគ្រោះបាននិយាយរៀបរាប់ប្រាប់ថា រូបគាត់ជាស្រ្តីមេម៉ាយមានកូនស្រី២នាក់ក៏បានទាក់ទងជាបុរសជាពោះម៉ាយកូនប្រុសម្នាក់រស់នៅជាមួយគ្នាជាប្តីប្រពន្ធរយៈពេល៣ឆ្នាំមកហើយ  រហូតបង្កើតបានកូនស្រីម្នាក់ ប៉ុន្តែពេលគាត់គ្រប់ខែ សម្រាលកូនបាន២ខែ ប្តីរបស់គាត់មានជំលោះតិចតួចបានចុះចោលពីគាត់ជាង៣ខែ ទើបមកបានសុំរស់នៅជាមួយគាត់វិញ តែប្តីរស់នៅខណ្ឌសែនសុខ ចំណែករូបគាត់រស់នៅកន្លែងកើតហេតុ ។

sdfsdsfd

ប្រភពដដែលបន្តទៀតថា នៅមុនពេលកើតហេតុគាត់បានទូរស័ព្ទទៅប្តីនៅពេលល្ងាចសុំលុយទិញទឹកដោះគោអោយកូនហើយប្តីប្រកែកថាអត់មានលុយទេ ។ ពេលនាងទៅធ្វើការ បាត់ស្រាប់តែប្តីមកផ្ទះរបស់គាត់ហើយផឹកស៊ីស្រវឹងបានរករវាយគាត់ហើមមុខហើមមាត់ ធ្វើឲ្យគាត់ខឹងបានយកចានគ្រឿងក្លែមវាយប្តីវិញរយៈថ្ងាស ។

បើតាមសំដីបុរសជាប្តីបាននិយាយថា ប្រពន្ធរបស់គាត់ធ្វើការវេនយប់គាត់ទូរស័ព្ទជាច្រើន ដងអត់ចូល ដល់ម៉ោង១១យប់ប្រពន្ធដល់ម៉ោងសំរាកប្រពន្ធបានមកផ្ទះជួលនៅមុខរោង ចក្ររូបគាត់ក៏បានយកទូរស័ព្ទរបស់ប្រពន្ធមកឆែកមើលឃើញមានលេខទូរស័ព្ទខលចូល និយាយច្រើនម៉ោងគាត់មានការប្រចណ្ឌបានសួរថាអ្នកណាទូរស័ព្ទមកនិយាយយូរម្ល៉េះ ប្រពន្ធប្រាប់ថាម៉ូយយកអង្ករនិងទឹកសណ្តែក បន្ទាប់មកប្រពន្ធបានយកទឹកសណ្តែកទៅ លក់តែគាត់ឃាត់មិនឲ្យយកទឹកសណ្តែកទៅលក់ ប្រពន្ធមិនព្រមបាននិយាយថាថ្លៃទឹកដោះគោកូនមិនដែលជួយចេញផង ឲ្យគាត់ឈប់លក់ ក៏ធ្វើឲ្យមានការឈ្លោះប្រកែកគ្នា បានវាយប្រពន្ធពីរបីដៃ ក៏ត្រូវប្រពន្ធយកចានគ្រឿងក្លែមវាយមួយចានវិញ ។

sdffdsf

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំបុរសប្តីប្រពន្ធយកទៅប៉ុស្តិ៍សំរោងក្រោមដើម្បី សាកសួរនិងធ្ធ្វើការណែនាំហើយអប់រំ ។ ដោយឡែកភាគីជាប្រពន្ធខាងលើមិនបានប្តឹងផ្តល់ទេ តែសុំចែកផ្លូវគ្នា ដោយបុរសជាប្តីយល់ស្របតាមនិងបានសន្យាថាឈប់មកផ្ទះរបស់ ប្រពន្ធទៀតហើយ ៕

ដោយ៖ ថោង ធីម

RELATED ARTICLES