Tuesday, September 17, 2024
Homeព័ត៌មានជាតិសាហាវណាស់ ! ទៅឡូឡា មុខផ្ទះគេ ហើយ កាប់ម្ចាស់ផ្ទះ របួសធ្ងន់ទៀត !

សាហាវណាស់ ! ទៅឡូឡា មុខផ្ទះគេ ហើយ កាប់ម្ចាស់ផ្ទះ របួសធ្ងន់ទៀត !

ខេត្ដកណ្តាលៈ បុរសម្នាក់ បានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ចំនួន០២ កាប់ប្រហារទៅលើអ្នកជិតខាង បណ្តាលឲ្យរងរបួសជាច្រើនកន្លែងស្ទើរស្លាប់ស្ទើររស់ កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចបរិវេនផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

fdfdds

ក្រោយពីមានហេតុការណ៍កើតឡើងសាច់ញាតិជនរងគ្រោះ បាននាំគ្នាចូលទៅចាប់ជនល្មើសចងស្លាប់សេកវាយបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកជនរងគ្រោះរងរបួសចំនួន០៦កន្លែង៖ ចំក្បាលចំនួន០២កាំបិត ដេរ១៤ថ្នេរ ,ចំស្មាខាងស្ដាំចំនួន០១កាំបិត ដេរ០២ថ្នេរ ,ចំខ្នងដៃខាងស្ដាំ០១កាំបិត ដេរ០៦ថ្នេរ ,ចំកែងដៃខាងស្ដាំចំនួន០១កាំបិត ដេរ០៦ថ្នេរ និងចុងចិញ្ចើមខាងឆ្វេងចំនួន០១កាំបិត ដេរ០២ថ្នេរ ។

sdffds

ជនល្មើសឈ្មោះ អ៊ុក សុខ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ។ ជននេះត្រូវបានប្រជាពលរដ្ឋអះអាងថា មានសតិមិនគ្រប់គ្រាន់ តែគ្មានលិខិតបញ្ជាក់ពីក្រុមគ្រូពេទ្យនោះទេ ។ ជនរងគ្រោះឈ្មោះ ម៉ៅ ឆែម ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុ ។

dsffdsf

ប៉ូលិសព្រហ្មទណ្ឌស្រុកកៀនស្វាយបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនល្មើសបានកាន់កាំបិតផ្គាក់នៅក្នុងដៃទាំងសងខាងឈរស្រែកឡូឡា នៅខាងមុខផ្ទះជនរងគ្រោះដែលជាអ្នកជិតខាងគ្នា ។ គ្រានោះជនរងគ្រោះមិនបានចាប់អារម្មណ៍អ្វីទេ បានចុះទៅមើលក៏ត្រូវជនល្មើសស្ទុះចូលទៅកាប់ប្រហារចំនួន៦កាំបិតផ្គាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរស្លាប់ស្ទើររស់ ទើបមានសាច់ញាតិចូលទៅចាប់ជនល្មើសជាប់ចងស្លាបសេកវាយបណ្តាលឲ្យរងរបួសធ្ងន់ រួចប្រគល់ឲ្យសមត្ថកិច្ចបប៉ូលិសស្រុកកៀនស្វាយ ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ សិលា

RELATED ARTICLES