Saturday, April 20, 2024
Homeព័ត៌មានជាតិក្រមុំស្រុកស្រែបាត់ខ្លួនកន្លះខែ ម៉ែតាមរកមិនឃើញ

ក្រមុំស្រុកស្រែបាត់ខ្លួនកន្លះខែ ម៉ែតាមរកមិនឃើញ

ខេត្តកំពង់ចាម៖ នារីក្រមុំជនបទស្រុកស្រែម្នាក់ បានបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង អស់រយៈពេលជាងកន្លះខែមកហើយ ទោះជា ក្រុមគ្រួសារតាមស្វែងរកគ្រប់ច្រកល្ហកយ៉ាងណា ក៏មិនប្រទះឃើញសោះ សូម្បីតែសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ព្យាយាម ផ្ញើរូបថតនារីរងគ្រោះតាមគ្រប់បណ្តាប៉ុស្តិ៍ទូទាំងខេត្ត ឱ្យជួយស្រាវជ្រាវតាមរកយ៉ាងណា ក៏នៅមិនទាន់ទទួលបានលទ្ធផលនៅឡើយ ។

នារីក្រមុំដែលបាត់ខ្លួនដោយមិនដឹងមូល- ហេតុនោះ មានឈ្មោះស៊ាង វួចលាង អាយុ ១៧ឆ្នាំ មានលំនៅក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុក ជើងព្រៃ។ នារីរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ ។

លោកប្រាក់ សុគុណ អធិការនគរបាល ស្រុកជើងព្រៃ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី ០៦ ខែតុលា នារីរងគ្រោះខាងលើ បានបាត់ខ្លួន អស់រយៈពេលកន្លះខែមកហើយ ទោះបីជាឪពុក- ម្តាយសាច់ញាតិ បានដើរស្វែងរកគ្រប់ច្រកល្ហក តាមផ្ទះបងប្អូន មិត្តភក្តិដែលស្គាល់កូនស្រីរបស់ ខ្លួន តែគ្មានដំណឹងសោះ។ មិនតែប៉ុណ្ណោះ ក្រោយ ពីអស់លទ្ធភាពតាមរកកូនស្រី ឪពុកម្តាយនារី- រងគ្រោះខាងលើ បាននាំគ្នាមកដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយតាមស្វែងរកទៀត នៅតែមិន ទាន់ទទួលបានលទ្ធផល ។

dsfdfds

លោកអធិការបន្តថា អាណាព្យាបាល នារីរងគ្រោះ កំពុងមានការព្រួយបារម្ភចំពោះ សុវត្ថិភាពកូនស្រីយ៉ាងខ្លាំង និងសង្ស័យថា កូនក្រមុំរបស់ពួកគាត់ អាចចាញ់បោកលង់ក្នុង ឧបាយកលរបស់ប្រុសព្រានណាម្នាក់ ឬចាញ់ កលមេខ្យល់អូសទាញយកទៅជួញដូរ ឬធ្វើ បាបដោយប្រការណាមួយ។ ហេតុនេះពួកគាត់ ជាឪពុកម្តាយកំពុងអន្ទះសា រង់ចាំឱ្យកូនស្រី វិលត្រឡប់មកផ្ទះវិញ រស់នៅជុំគ្រួសារ ហើយ ទោះជាកូនស្រីប្រព្រឹត្តអ្វីខុសឆ្គង ក៏ពួកគាត់មិន ប្រកាន់ខឹងដែរ សំខាន់ឱ្យតែកូនស្រីមានសុវត្ថិ-ភាព វិលមកជួបឪពុកម្តាយវិញ ។

លោកអធិការបានបញ្ជាក់ថា ក្រោយពី ទទួលបានពាក្យបណ្តឹងរបស់អាណាព្យាបាលនារីរងគ្រោះមក សមត្ថកិច្ចទូទាំងខេត្ត បានបញ្ជូនរូបថតរបស់នារីរងគ្រោះដើម្បីជួយស្វែងរកដែរ តែគិតមកត្រឹមថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦  នៅមិនទាន់មានដំណឹងពីនារីរងគ្រោះនៅឡើយ។ ប៉ុន្តែយ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកបន្តទៀត ៕

ដោយ៖ សុភ័ណ្ឌ

RELATED ARTICLES