កម្មការនីម្នាក់ សក់ចូល ម៉ាស៊ីនកាត់បាត ស្បែកជើង បកសល់តែ លលាដ៍ក្បាល

dssdfsdf
នារីរងគ្រោះ ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ៖ កម្មការនីម្នាក់ បម្រើការងារនៅរោងចក្រកាត់ដេរស្បែកជើងម្នាក់ សក់ចូលម៉ាស៊ីនបណ្តាលឲ្យទាញរបើកស្បែកក្បាល សល់តែលលាដ៍ រងរបួសធ្ងន់ ខណៈដែលនាងកំពុងបំពេញការងារ កាត់បាតស្បែកជើង  ដោយសាររវល់តែឱនរើសបាតស្បែកជើង ភ្លាត់ស្នៀត ស្រាប់តែចូលសក់ទៅក្នុងម៉ាស៊ីន ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ នៅ រោងចក្រ កាត់ដេរស្បែកជើង យីហោ ជូស្តា ដែលមានទីតាំងស្ថិត នៅតាមផ្លូវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

dfasdf

នារីរងគ្រោះមានឈ្មោះ អុឹង ជីតា អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រជូស្តា ផលិតស្បែកជើង ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្ត ព្រៃវែង ។

តាមសម្តីជនរងគ្រោះ ក្នុងស្ថានភាពរបួសអស់សក់ អស់ស្បែកក្បាលសល់តែលលាដ៍ នោះបានឲ្យដឹងថា មុនកើតហេតុ ខ្លួនកំពុងឈរកាត់បាតស្បែកជើង ហើយនៅវេលាម៉ោងខាងលើ ខណៈដែលកំពុងបំពេញការងារ នាងឱនរើសបាតស្បែកជើងនៅក្រោម តែភ្លាត់ស្នៀត ស្រាប់តែសក់ បួងចូលទៅក្នុងម៉ាស៊ីនកាត់នោះ ទាញចូល របើកស្បែក អស់សក់ សល់តែលលាដ៍ ភ្លាមៗត្រូវបានកម្មករក្បែរនោះចុចកុងតាក់ផ្តាច់រឭចរន្តភ្លើង ហើយត្រូវបានខាងក្រុមហុ៊ន ដឹកបញ្ជូនតាមរថយន្តរោងចក្រ ប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ។

sfdsdf

ករណីខាងលើ តាមការសាកសួរទៅអាជ្ញាធរមូលដ្ឋាន លោកមិនបានដឹងពត៌មាននេះឡើយ ដោយសារខាងភាគីរោងចក្រ ព្យាយាមលាក់កំបាំងពត៌មាន ។

តែទោះជាយ៉ាងណាក៏ដោយ នារ៏រងគ្រោះ រួចផុតពីសេចក្តីស្តាប់ គ្រាន់តែសក់ ស្បែកក្បាល ត្រូវបាន ម៉ាស៊ីនទាញយកអស់រលីង ។ ជនរងគ្រោះ សូមអំពាវនាវផងដែរដល់សប្បុរសជនឲ្យជួយដល់រូបនាងផង ៕