លោកមេទ័ព គួន អ៊ី (Guan Yu) (ឆ្នាំ១៦២-២១៩)គឺជាអ្នក ដែលគេស្គាល់ ពីប្រវត្តិដ៏ល្អបំផុត មួយរូបក្នុងប្រវត្តិសាស្ត្រចិនសម័យបុរាណ។មួយផ្នែក ផ្សេងទៀត នៃហេតុផល ចំពោះការលើក ឡើងនេះគឺគេសង្កេតឃើញ ពីការបង្ហាញ វត្តមានក្នុង ខ្សែភាពយន្តដ៏ ល្បាញល្បីនិងមាន ប្រជាប្រិយភាពក្រោមចំណងជើងថានគរទាំងបី(The Tree Kingdoms) ដែលជារឿង ប្រលោមលោក ប្រវត្តិសាស្ត្រពាក់កណ្តាលនិង បានសរសេរ ដោយលោក លូ គួន ចុង (Luo Guan Zhong) នៅចុងរាជវង្ស យៀន (Yuan)អំឡុងឆ្នាំ១២៧៩-១៣៦៨។ម្យ៉ាងរឿងនេះស្ថិតក្នុង ចំណោមប្រលោម លោកសម័យបុរាណដ៏អស្ចារ្យជាងគេបំផុត៤របស់ប្រទេសចិនផងដែរ។
វីរៈបុរស គួន អ៊ី ក៏ជាព្រះមួយរូបដែរ! ដែលមានប្រជា ជនចិនរាប់លាននាក់ គោរពបូជាចំពោះគាត់និង បានសាងសង់រូបសំណាក់ របស់គាត់តូចៗដាក់តាមផ្ទះ(រូបបុរសមុខក្រហមចិញ្ចើមក្រាស់ពុកមាត់វែងកាន់លំពែងវែង) ។ គួន អ៊ី នេះត្រូវបានគេលើក ឡើងថាជា អ្នកចម្បាំង ដ៏ពូកែខ្លាំង ក្លានិងទទួល បានជោគជ័យមួយរូប ហើយក៏ជា មេទ័ពក្លាហាននិងមានភក្តី ភាពចំពោះម្ចាស់របស់ ខ្លួនទៀតផង។ហើយវា ក៏មិនមែន ជារឿងមួយធម្មតាដែរ ដែលលោកធ្លាប់ បានបម្រើម្ចាស់ ពីរនាក់ម្នាក់ ជាមិត្តភក្តិឬ បងប្អូនខ្លួន លីវ ប៉ី (Liu Bei)និងថ្នាក់ដឹកនាំរបស់ សត្រូវគឺ ឆាវ ឆាវ បានយ៉ាងល្អ។
អ្នកក្លាហាន គួន អ៊ី បានស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ២១៩។ក្នុងអំឡុង ពេលនៃការ រស់រានមានជីវិតរបស់គាត់ គឺជាមេទ័ពដ៏ សំខាន់ម្នាក់(មេទ័ពខ្លា)នៅក្នុងការ តស៊ូបង្ហូរឈាម ក្នុងការទម្លាក់ស្តេចហាន គាត់បានបង្ហាញពី ភាពអង់អាចក្លាហាន និងស្មោះត្រង់ក្រោយ មកទើបប្រែក្លាយជាព្រះដែលគេ គោរពបូជានិង ដាក់តាមទី លំនៅឋាន(រូបបុរសមុខក្រហមកាន់លំពែងវែង) ។
ខ្សែជីវិតកាលពីចាប់កំណើត
គួន អ៊ី បានកើតនៅឆ្នាំ១៦២នៅ សានស៊ី (Shanxi) ។គាត់បានរៀបការ និងមានកូន ប្រុសម្នាក់ឈ្មោះ គួន ភីង (Guan Ping) ដែលកើត នៅក្នុងឆ្នាំ ១៧៨នៅពេល ដែលគាត់មាន អាយុត្រឹមតែ១៦ឆ្នាំ។គួន ភីង បានធ្វើសឹកសង្រ្គាមនិងស្លាប់ជាមួយនិងគាត់។លោកបានជួបនិង លី ប៉ី និងធ្វើចម្បាំងជាមួយគ្នាប្រឆាំងនិងពួកបោះបោរទង់លឿង (Yellow Turbans) ។ក្នុងអំឡុងពេលនោះស្តេចហានបាននិងកំពុងធ្លាក់ចុះអានុភាព។លីវ ប៉ី បានប្រែក្លាយជាអ្នកគ្រប់គ្រងនៅ សានតុង ហើយសានតុងនេះដែរត្រូវបាន គេស្គាល់ថាជា ដែនដីនៃការចាប់ ផ្តើមការបោះបោរ។ជាងនេះទៅទៀត លីវ ប៉ីបានលើក គួន អ៊ី និង ចាង ហ្វី (Zhang Fei) ជាមេទ័ព។ពួកគេបានការពារ លីវ ប៉ី នៅគ្រប់ស្ថានការណ៍គ្រោះថ្នាក់ទាំងអស់។
ដំណើររឿងទូទៅ
មានមេទ័ពកាន់អំណាចធំៗ ជាច្រើនបាន ប្រកួតប្រជែងដណ្តើម អំណាចគ្នានៅចុង រាជវង្សហាន ។អ្នកមួយចំនួនពេញចិត្ត លីវ ប៉ី និងបានគាំទ្រលើក លីវ ប៉ី ឲ្យធ្វើស្តេច។ក្នុងឆ្នាំ១៩៩ ឆាវ ឆាវ បានធ្វើជាសេ្តច សៀន(Xian) ឬបង្កើតនគរសៀនត្រួតត្រាដោយខ្លួនឯង។លីវ ប៉ីវ ឃើញដូច្នេះនិងមានគំនិតប្រឆាំងនិង ឆាវ ឆាវ ។គាត់ក៏ចាប់ផ្តើមវាយប្រហារដណ្តើមយកទឹកដីរបស់ ឆាវ ឆាវ មកកាន់កាប់។ឆាវ ឆាវ បានវាយ លីវ ប៉ីវឲ្យភៀសខ្លួនចេញ។ក្នុងនោះឆាវ ឆាវ ចាប់បាន គួន អ៊ី ហើយលើកឲ្យធ្វើជាមេទ័ព។ក្រោយមកគួន អ៊ី ត្រូវបានបញ្ជូន ឲ្យទៅវាយទ័ពខ្លាំង មួយដែលដឹកនាំ ដោយស្តេចមានឥទ្ធិពល ម្នាក់ក្នុងតំបន់ ដែលជាគូប្រជែង អំណាចរបស់ឆាវ ឆាវ ។គួន អ៊ី បានសម្លាប់មេទ័ពខ្លាំងម្នាក់ក្នុងសមរភូមិរបស់ សត្រូវនិងបាន កាត់ក្បាលបញ្ជូន យកមកផ្ញើ ឆាវ ឆាវ ទៀតផង។បន្ទាប់ពីសឹកសង្រ្គាមនេះគាត់បានត្រឡប់ទៅបម្រើ លីវ ប៉ី វិញ។
សង្រ្គាមរវាងលីវ ប៉ី និង ឆាវ ឆាវ បានបន្តអូស បន្លាយ ពេលប្រហែល ច្រើនជាង២០ឆ្នាំរហូតដល់ លីវ ប៉ីបានស្លាប់ បាត់បង់ជីវិត។ក្នុងឆ្នាំ២១៩ គួន អ៊ីបានវាយប្រហារ ក្រុងសត្រូវដែល នៅក្បែនោះដែលគេ ស្គាល់ ថាជាក្រុង ហ្វាន់ឆឹង(Fancheng) ។ខណៈពេលគាត់ កំពុងវាយក្រុងស្រាប់ តែមានកងទ័ពមកពីភាគខាងកើតនគរអ៊ូ( Wu )កំពុងវាយដណ្តើមទឹកដីរបស់លីវ ប៉ី។គួន អ៊ី ព្យាយាមគេចខ្លួន។ក្រោយមកត្រូវកងទ័ព នគរ អ៊ូ (Wu) សម្លាប់គាត់និងកូនប្រុសរបស់គាត់។
ប្រែសម្រួលដោយ៖ អ៊ីវ វិចិត្រា