Saturday, April 27, 2024
Homeព័ត៌មានជាតិទន្សាយ​ចាញ់​ប្រាជ្ញា​ខ្យង លោក​រស់ សារ៉ុម វិភាគ​ជីវិត​នយោ​បាយ​លោក​សម រង្ស៊ី

ទន្សាយ​ចាញ់​ប្រាជ្ញា​ខ្យង លោក​រស់ សារ៉ុម វិភាគ​ជីវិត​នយោ​បាយ​លោក​សម រង្ស៊ី

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានធ្វើការវិភាគ ពីជិវិតនយោបាយលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) ថា ប្រៀប ដូចជាសត្វទន្សាយ ដែលចាញ់ប្រាជ្ញាសត្វខ្យង។

លោករស់ សារ៉ុម បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ថា “ជីវិតនយោបាយលោកសម រង្ស៊ី “ទន្សាយប្រាជ្ញល្បី ប្រាជ្ញាចាញ់ខ្យងថៃ”

លោកសម រង្ស៊ី ចត់បាយ ត្រូវក្រុម ផ្កាយចោរ CNRP បានឃុបឃិតគ្នារំលោភឆន្ទៈ ប្រធានបក្ស លើកទង់សដើរចូលសភាទាំង កំរោល (សមាជិកគណៈកម្មការរដ្ឋសភា) ដើម្បី សុំត្រឹមរួចខ្លួនពីទង្វើល្មើសច្បាប់ និងការពារ ផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈ ជភភ ទៀតសោត ក៏ល្ងង់ដល់ថ្នាក់ខ្លាចក្រដាស គំរាមធ្វើ មហាបាតុកម្ម សួរថា ក្រុមផ្កាយចោរ បានកម្លាំង មកពីណា? សូម្បីលោកសម រង្ស៊ី គ្រាន់តែ  ជាសេកក្នុងទ្រុងរបស់ក្រុមផ្កាយចោរបាត់ទៅ ហើយនោះ? ព្រមចរចាជាមួយតំណាងរាស្ត្រ មិនគ្រប់ទឹករបស់ CNRP។ ត្រង់កន្លែងនេះ CPP ប្រយ័ត្នចាញ់បោកក្រុមខ្យងថៃ ឬអ្នកនយោបាយម៉ាហ៊្វីយ៉ា យកនយោបាយធ្វើអាជីវកម្ម យកជាតិធ្វើក្រពះ។ ប្រជុំពេញអង្គរដ្ឋសភា ថ្ងៃ នេះ ០៧១០១៦ ក្រុមផ្កាយចោរមិនចូលរួម ទេ ហើយការធ្វើសន្និសិទកាសែតនៅទីស្តីការ គណបក្ស ទាមទារនេះ ទាមទារនោះពី CPP គ្រាន់តែ់ជាលេសដើម្បីទុកមុខឱ្យមេបក្សជើង ដប់ និងបោកបន្លប់សកម្មជនតែប៉ុណ្ណោះ។

ជម្រើសវេទនាជាងស្លាប់របស់លោក សម រង្ស៊ី ក្នុងពេលនេះ មានពីរចំណុច ៖ 

ចំណុចទី១ សុខចិត្តធ្វើជាមេបក្សជើង ១០ ឬមេបក្សទីងមោង ហើយធ្វើតាមគំនិតដោះ ទ័លរបស់ក្រុមផ្កាយចោរ ២០១៨ បើបន្តចាញ់ ឆ្នោត នឹងស្នើសុំគណបក្សប្រជាជនកម្ពុជា បង្កើត រាជរដ្ឋាភិបាលចម្រុះ ហើយបន្ទាប់ វេចបង្វេច ចែកផ្លូវគ្នា។

ចំណុចទី២ ប្តេជ្ញាកែទម្រង់គណបក្ស មិន ធ្វើតាមគំនិតទុច្ចរិតរបស់ក្រុមផ្កាយចោរ ហើយ ចរចាដោយផ្ទាល់ជាមួយប្រមុខគណបក្សកាន់អំណាច កេរមរតកលោកសម រង្ស៊ី អាចនៅ ខ្លះ សម្រាប់អ្នកជំនាន់ក្រោយ ហើយឱកាស ឈរជើងក្នុងឆាកនយោបាយ នៅគ្រាន់បើជាង សម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ ប៉ុន្តែក្តីសង្ឃឹម ក្លាយជានាយករដ្ឋមន្ត្រី គឺចប់ដដែល។

ចំណុចទី៣ បើលោកសម រង្ស៊ី សុខចិត្ត យកជម្រើសចំណុចទី១ ខ្ញុំបាទ រស់ សារ៉ុម នឹង បន្តទ្រាំជ្រោមជ្រែងទុកត្រឹម ៣៥កៅអីសភា តំណាងរាស្ត្រ នៅឆ្នាំ២០១៨ ជាកាដូអបអរសាទរគណបក្សសង្គ្រោះជាតិ ក្នុងការដើរចូល ផ្លូវបញ្ចប់ជីវិតនយោបាយ ដើម្បីឱ្យមានទម្ងន់ បន្តិច សម្រាប់ភ្លក់រសជាតិធ្វើរាជរដ្ឋាភិបាល ចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ថាតើ មានរសជាតិបែបណា? ហើយបើគណបក្ស សង្គ្រោះជាតិឈ្នះឆ្នោតបានលើស ៥០%បូក១ វិញ ខ្ញុំស្ម័គ្រចិត្តដើរជូតស្លាកគណបក្សសង្គ្រោះជាតិ ៥ឆ្នាំ”។

ទោះជាយ៉ាងណា ជុំវិញការលើកឡើង ឡើងរបស់លោករស់ សារ៉ុម ខាងលើនេះ មិន ទាន់មានយោបល់ឆ្លើយតបពីលោកសម រង្ស៊ី នៅឡើយទេ នៅថ្ងៃដដែលនោះ ខណៈដែល លោកកំពុងស្ថិតនៅឯរដ្ឋវ៉ាស៊ីនតោន សហរដ្ឋ អាមេរិក ហើយកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៦ លោកសម រង្ស៊ី និងលោកស្រីជូឡុង  សូមួរ៉ា ជាភរិយា បានជួបជាមួយលោក Daniel Russel អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួល បន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និង លោក Patrick Murphy ឧបការី ទទួលបន្ទុក កិច្ចការអាស៊ីអាគ្នេយ៍៕

ដោយ ៖ កុលបុត្រ

 

RELATED ARTICLES