សម្រាប់ការប្រកួត យូរ៉ូវគ្គផ្តាច់ព្រ័ត្រ រវាងក្រុម ព័រទុយហ្គាល់ និងបារាំង នៅរាត្រីថ្ងៃអាទិត្យនេះ លោក Mark Clattenburg ជនជាតិ អង់គ្លេស ត្រូវបាន FIFA ផ្តល់ទំនុកចិត្តឲ្យ ចូលមកកាត់ក្តី នៅលើសមរភូមិ វាលស្មៅនៅពហុកីឡដ្ឋាន Stade Vélodrome នៅទីក្រុង Marseille ។
ក្រៅពីលោក Mark Clattenburg នៅមានជំនួយការ អាជ្ញាកណ្តលពីរររូបទៀត គឺលោក Simon Beck និងលោក Jake Collin ជនជាតិ អង់គ្លេស។ ជំនួយការ អាជ្ញាកណ្តាល ខ្សែបន្ទាត់ពីររូប គឺលោក Anthony Taylor និងលោក Andre Marriner ជនជាតិ អង់គ្លេស។ មន្ត្រីទី៤ មួយរូបទៀត គឺលោក : Viktor Kassai ជនជាតិហុងគ្រី។ រួមនឹងជំនួយការ អាជ្ញាកណ្តាល បម្រុងមួយរូបទៀត គឺលោក György Ring ជនជាតិហុងគ្រី ។
ព័ត៌មានលម្អិតសូមរកអានទំព័រកាសែត នគរធំ
ដោយ៖ ហេង ដេត