Wednesday, September 24, 2025
Homeព័ត៌មានជាតិហ៊ានធ្វើបែបនេះ ដាក់អ្នកគ្រូបង្រៀនផង... ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួន

ហ៊ានធ្វើបែបនេះ ដាក់អ្នកគ្រូបង្រៀនផង… ចុងក្រោយសមត្ថកិច្ចឃាត់ខ្លួន

ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់កាំបិតខ្វែវភ្ជង់កជនរងគ្រោះគំរាមយកប្រាក់ ហើយត្រូវនគរបាលឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពរួច។ ករណីនេះបានកើតឡើងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។

លោកវរសេនីយ៍ទោនួន សក្កិចំរើនរិទ្ធ អធិការរងនគរបាលក្រុងសៀមរាប ទទួលផែនព្រហ្មទណ្ឌបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនមានឈ្មោះធី ម៉េងហុង ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ចំណែកជនរងគ្រោះមាន ឈ្មោះឃន់ ស៊ី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

លោកអធិការរងដដែល បានឱ្យដឹងបន្តថា ក្រោយពីសួរនាំជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដូចការប្តឹងចោទប្រកាន់របស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES