Wednesday, September 24, 2025
Homeព័ត៌មានជាតិលោកសង្ឃមិនបានសូត្រធម៌មួយព្រឹក ពេលព្រះវិហារក្លាយជាបែបនេះ

លោកសង្ឃមិនបានសូត្រធម៌មួយព្រឹក ពេលព្រះវិហារក្លាយជាបែបនេះ

ខេត្តបន្ទាយមានជ័យ ៖ កុដិ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងទាំងវេលាទៀបភ្លឺ ខណៈដែលព្រះសង្ឃកំពុងសូត្រធម៌នៅខាងក្នុងព្រះវិហារ។ ហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅចំណុចវត្តដូនច្រែង ស្ថិតក្នុងភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។

លោកអធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ប្រាប់ថា កុដិដែលទទួលរងការឆាបឆេះនោះ សង់ពីឈើលើ ថ្មក្រោម ទំហំ៩ម៉ែត្រគុណនឹង៨ម៉ែត្រ។

យោងតាមព្រះសង្ឃនិងពុទ្ធបរិស័ទ បានបញ្ជាក់ប្រាប់ថា មូលហេតុនៃអគ្គិភ័យនោះបណ្តាលមកពីទុសេខ្សែភ្លើង ពេលព្រះសង្ឃចូលសូត្រធម៌ក្នុងវិហារ។ ក្នុងនោះមានកម្លាំងអធិការនគរបាលស្រុកព្រះនេត្រព្រះ និងអធិការស្រុកមង្គលបូរី និងប៉ុស្តិ៍តាឡំ បានដឹកនាំឡានទឹក ព្រមទាំងប្រជាពលរដ្ឋនៅភូមិដូនច្រែង ជួយពន្លត់មុនខ្លះផងនោះ ដោយប្រើទឹកអស់មួយឡាន ពោលគឺពន្លត់បានជោគជ័យ ប៉ុន្តែកុដិខាងលើត្រូវភ្លើងឆេះអស់ទាំងស្រុងទៅហើយ។

តាមការវាយតម្លៃរបស់សមត្ថកិច្ចបាន ធ្វើការសន្និដ្ឋានថា វិហារនេះបើគិតជាទឹកប្រាក់ប្រហែលរាប់ម៉ឺនដុល្លារឯណោះ៕

RELATED ARTICLES