Wednesday, September 24, 2025
Homeព័ត៌មានជាតិនាងបានបង្ហោះសារលើហ្វេសប៊ុក... រួចប្រាប់ក្រុមគ្រួសារថា ចេញទៅពេទ្យ

នាងបានបង្ហោះសារលើហ្វេសប៊ុក… រួចប្រាប់ក្រុមគ្រួសារថា ចេញទៅពេទ្យ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានសុំក្រុមគ្រួសារថា ទៅពេទ្យ រួចក៏ចេញទៅបាត់រហូត មិនឃើញវិលត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារព្យាយាមដើរតាមស្វែងរកពេញ១យប់ នៅតែរកមិនឃើញ ជាហេតុធ្វើឱ្យក្រុមគ្រួសារកំពុងព្រួយបារម្ភយ៉ាងខ្លាំង។

នារីវ័យក្មេងដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹងខាងលើនេះ មានឈ្មោះយឹម ធារី អាយុ២៣ឆ្នាំ មានលំនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ នារីរូបនេះបានបាត់ខ្លួនចេញពីផ្ទះតាំងពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០។

តាមប្រភពពីក្រុមគ្រួសារនារីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា នៅមុនពេលបាត់ខ្លួនចេញពីផ្ទះ គេឃើញនារីខាងលើបានផុសហ្វេសប៊ុក ដូចជាកំពុងមានបញ្ហាជាមួយអ្នកណាម្នាក់ ប៉ុន្តែក្រុមគ្រួសារមិនបានចាប់អារម្មណ៍ឬសួរនាំនោះទេ។

លុះមកដល់ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នាងក៏បានប្រាប់ក្រុមគ្រួសារថា ទៅពេទ្យ រួចក៏បាត់ដំណឹងមិនឃើញត្រឡប់មកផ្ទះវិញសោះ ហើយទោះជាព្យាយាមទាក់ទងយ៉ាងណាក៏មិនបានសោះ និងធ្វើឱ្យក្រុមគ្រួសារកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខ និងសុវត្ថិភាពរបស់កូនស្រី។

ជាមួយនេះ ក្រុមគ្រួសារនារីដែលបាត់ខ្លួនខាងលើ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញនារីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារ តាមរយៈវិទ្យុ អេប៊ីស៊ី ដែលមានលេខទូរស័ព្ទ ០១២ និង ០៧០ ២៣ ១០ ១០ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES