Wednesday, September 24, 2025
Homeព័ត៌មានជាតិសម្តេច សខេង ផ្អាកការងារលោកអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បណ្តោះអាសន្ន

សម្តេច សខេង ផ្អាកការងារលោកអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បណ្តោះអាសន្ន

ទីបំផុត លោកស្នងការនគរបាលខេត្តកំពង់ធំ អ៊ុក កុសល ដែលលេចឮរឿងមានទំនាក់ទំនងជាមួយកូនចៅស្តីខ្លួនឯងត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារបណ្តោះអាសន្នហើយ។

លោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ដែលមានតួនាទីជាស្នងការរង ត្រូវបានសម្តេច ស ខេង តម្លើងតួនាទីជាស្នងការស្តីទីនគរបាលខេត្តកំពង់ធំ។

លោកអ៊ុក កុសល ត្រូវមកបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បីរង់ចាំការសម្រេចជាថ្មី។

ការផ្អាកការងារបណ្តោះអាសន្ននោះពេលននេះ ដោយសារតែនៅពេលថ្មីៗនេះ នគរបាលស្រីៗជាកូនចៅដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី នៃក្រសួងមហាផ្ទៃ ពីបទបទបៀតបៀនកេរ្ដិ៍ខ្មាសយ៉ាងធ្ងន់ធ្ងរ។

តាមរយៈ​លិខិត​2ទំព័រ ​ចុះថ្ងៃទី​៣០​ ខែ​កក្ដដា​ ឆ្នាំ​២០២០​ ដែល​មានស្នាម​មេដៃ​មន្ត្រី​នគរបាល​ជានារីៗ​ បែកធ្លាយ​ដល់អ្នកសារព័ត៌មាន​ បានរៀបរាប់​ថា​ លោក​ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ កុសល​ បានប្រើអំណាចជាមេបៀតបៀនកេរ្តិ៍ ខ្មាសចំពោះពួកនាង​ដែលពួកនាង​មិនអាចអត់ទ្រាំបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

RELATED ARTICLES