Friday, September 20, 2024
Homeព័ត៌មានជាតិកំពុងផឹកស៊ីជួបជុំមិត្តភ័ក្រ ជនដៃដល់ចូលទៅកាប់ របួសធ្ងន់ម្នាក់

កំពុងផឹកស៊ីជួបជុំមិត្តភ័ក្រ ជនដៃដល់ចូលទៅកាប់ របួសធ្ងន់ម្នាក់

ភ្នំពេញ៖ យុវជនម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីជួបជុំមិត្តភ័ក្រផឹកស៊ីត្រូវបានជនដៃដល់មិនស្គាល់អត្តសញ្ញាណប្រដាប់ដោយដាវសាំម៉ូរ៉ៃចូលទៅកាប់បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ហើយជនបង្ករត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះគ្រាន់តែស្គាល់ឈ្មោះ ឌីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅខាងខេត្តកំពង់ធំ រងរបួស ត្រូវចំដើមទ្រូង សន្លប់បាត់ស្មារតី ។

hjhdsf

តាមមិត្តភ័ក្រស្នាក់នៅបន្ទប់ក្បែរខាងគ្នាបានឲ្យដឹងថា មុនកើតហេតុ ខ្លួនមិនបានចូលរួមផឹកស៊ីជាមួយជនរងគ្រោះឡើយ ហើយជនរងគ្រោះនិងមិត្តភ័ក្រ២នាក់ផ្សេងទៀត សរុបគ្នា៣នាក់ ជួបជុំគ្នាផឹកស៊ីក្នុងបន្ទប់ ស្រាប់តែនៅវេលាម៉ោងខាងលើ លេចមុខជនដៃដល់មិនស្គាល់អត្តសញ្ញាណ ដៃកាន់ដាវសាំម៉ូរ៉ៃ ចូលទៅបន្ទប់ជនរងគ្រោះ ដែលកំពុងអង្គុយផឹកជុំគ្នាកាប់ត្រូវចំជនរងគ្រោះដេកដួលនៅកន្លែង និងវាយបំផ្លិចបំផ្លាញរបស់របរក្នុងបន្ទប់ ហើយគេចខ្លួនបាត់មិនដឹងថា ជារឿងគំនុំពីមុនមកឬមួយយ៉ាងណានោះទេ ដោយជនរងគ្រោះសន្លប់ឈឹងទៅហើយ ។

sfdsfd

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានមិត្រភ័ក្រដឹកតាមរ៉ឺម៉កម៉ូតូយកទៅសង្រ្គោះនៅមន្ទីរពេទ្យ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅ មន្ទីរពេទ្យព្រះកុសុមះ ៕

RELATED ARTICLES